ព្រឹតិ្តការណ៍ថ្មីៗ

លោក មាស រិទ្ធី​ ឆ្លៀតប្រាប់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលព្រែកឯង រងចាំទទួលពាក្យបណ្ដឹង ករណីប្លន់ម៉ូតូរបស់ស្ត្រីអ្នកលក់ម្ជូរ ប្រពន្ធបុគ្គលិកទូរទស្សន៍ហង្សមាសផង!

6 ខែ មុន 59 តូ សុផល

រាជធានីភ្នំពេញ​ ៖ អុញនោះ! លោក មាស រិទ្ធី​ ឆ្លៀតប្រាប់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលព្រែកឯង រងចាំទទួលពាក្យបណ្ដឹងស្ត្រីរងគ្រោះផង ដែរគាត់ជាបុគ្គលិកទូរទស្សន៍ហង្សមាស ត្រូវបានក្រុមចោរ ធ្វើសកម្មភាពប្លន់យកម៉ូតូ ១គ្រឿងបានសម្រេច នៅត្រង់ចំណុចជិតភូមិគ្រឹះខ្យង​ ហើយជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។

ហេតុការណ៍នេះបានកើតមានឡើងនៅវេលាម៉ោង០៤៖៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃចន្ទ ទី០៣ ខែធ្នូ ឆ្នាំ២០១៨នេះ នៅតាមបណ្ដោយផ្លូវថៃហ្គ័រ ជិតភូមិគ្រឹះខ្យង សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

បើតាមការផ្សាយរបស់លោក មាស រិទ្ធី ជាពិធីកររបស់ទូរទស្សន៍ហង្សមាស បានរៀបរាប់តាមការផ្សាយព៍ត៌មាននៅលើ​កញ្ចក់ទូរទស្សន៍​ហង្សមាស ក្នុងកម្មវិធី​​ព័ត៌មាន​ពេលព្រឹក កាលពីព្រឹកថ្ងៃទី០៤​ ខែធ្នូ​ ២០១៨នេះថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះ (មិនបានបញ្ជាក់ឈ្មោះ) បានជិះម៉ូតូ ហុងដាឌ្រីម​ មួយគ្រឿង​ ពណ៍ខ្មៅ មិនចាំស្លាកលេខ ទៅផ្សារទិញគ្រឿងម្ជូរ ដើម្បីយកមកលក់នៅមុខទូរទស្សន៍ហង្សមាស តែទៅដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យបានមកធ្វើសកម្មភាព ប្លន់យកម៉ូតូរបស់ស្ត្រីរូបនោះ បានសម្រេច​ យកទៅបាត់ស្រមោល ហើយស្ត្រីរងគ្រោះនៅមិនទាន់បានទៅដាក់ពាក្យប្ដឹងនោះទេ ដោយកំពុង​ឆោឡោ​មករកប្ដី ដើម្បីប្រាប់អោយដឹងដំណឹងនេះ ។

បន្ទាប់ពីដឹងដំណឹងភ្លាមបុរសដែលជាប្ដីរបស់នារីរងគ្រោះ (មិនបានបញ្ជាក់ឈ្មោះ)ដែលជាបុគ្គលិកបុគ្គលិកទូរទស្សន៍ហង្សមាស ផ្នែកតម្លើងឆាក បានប្រញាប់មកប្រាប់ខ្ញុំថា ពូអើយពូ! ជួយផងប្រពន្ធរបស់ខ្ញុំផង ប្រពន្ធខ្ញុំត្រូវចោរប្លន់ម៉ូតូយកទៅបាត់ហើយពូ ពូជួយផ្សាយផង ទើបគាត់ផ្ដាំផ្ញើនិងស្នើឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលព្រែកឯង រងចាំទទួលពាក្យបណ្ដឹងស្ត្រីរងគ្រោះផង​ និងជួយស្រាវជ្រាវរកម៉ូតូឱ្យជនរងគ្រោះវិញផង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!