ព្រឹតិ្តការណ៍ថ្មីៗ

អបអរសាទរ ទិវាជនទិវារជនពិការអន្តរជាតិ ៣ធ្នូ លើកទី៣៦ ឆ្នាំ២០១៨

1 សប្តាហ៍ មុន 10 តូ សុផល

ភ្នំពេញ៖ ទិវា​ជនពិការ ថ្ងៃ៣ធ្នូ ត្រូវ​ប្រារព្ធ​ឡើង ដើម្បី​បង្កើន​ការយល់ដឹង​អំពី​បញ្ហា​ពិការភាព

ដោយ​ផ្តោតលើ​ការបង្ក​លក្ខណៈ​ងាយស្រួល​ដល់​ជនពិការ​នូវ​លទ្ធភាព​ប្រើប្រាស់​បាន​នៅតាម​ទីសាធារណៈ និង​ឯកជន ក៏ដូចជា​ការ​បំផុស​ឲ្យ​គ្រប់​ក្រសួង ស្ថាប័ន និង​វិស័យ​ឯកជន​អនុវត្ត​ការជ្រើសរើស​ជនពិការ​ឲ្យ​ចូល​បម្រើ​ការងារ ការហ្វឹកហ្វឺន​បផ្នែកផ្សេងៗជាច្រើន។

បច្ចុប្បន្ន គោលនយោបាយ និងផែនការ​យុទ្ធសាស្ត្រ​សំខាន់ៗ របស់​រដ្ឋាភិបាល ដោយ​ផ្តោតលើ​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ជនពិកា​រ ការផ្តល់សេវា​សុខភាព សមត្ថភាព និង​ការការពារ​ជនពិការ ជាដើម។ ក្នុងនោះ រដ្ឋាភិបាល បានផ្តល់​កម្មសិទ្ធិ​ដីធ្លី និង​បាន​កសាង​លំនៅដ្ឋាន​ជូន​ជនពិការ ផ្តល់​សេវា​ស្តារ​លទ្ធភាព​ពលកម្ម នៅ​សហគមន៍ ដើម្បី​ចូលរួមចំណែក​ជួយ​ដល់​ជនពិការ​ក្រីក្រ លើកកម្ពស់​ជីវភាព ការអប់រំ ការព្យាបាល ការស្តារ​លទ្ធភាព​ពលកម្ម កាយសម្បទា និង​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ និង​មុខរបរ ជា​ពិសេស​​ម្រា​ប់​ជនពិការ​គ​ថ្លង់ និង​ជនពិការភ្នែក​ផងដែរ។ រដ្ឋាភិបាល ក៏បាន​រៀបចំ​បង្កើត​ឲ្យ​មាន​អក្សរ​ស្ទាប និង​ភាសា​សញ្ញា​សម្រាប់​ជនពិការភ្នែក និង​ជនពិការ​គ​ថ្លង់ ព្រមទាំង​បានដាក់​បញ្ចូល​ទៅក្នុង​កម្មវិធីសិក្សា​នៃ​វិស័យ​អប់រំ។ល។

សូមគ្រប់​ក្រសួង ស្ថាប័នរដ្ឋ និង​វិស័យឯកជន បន្ត
លើកទឹកចិត្ត​ដល់​ជនពិការ ដែលមាន​លក្ខណៈសម្បត្តិ និង​សមត្ថភាព​បំពេញ​មុខងារ និង​តួនាទី​ទទួលខុសត្រូវ ក្នុង​មុខតំណែង ឲ្យ​មាន​សិទ្ធិ​ចូល​បម្រើ​ការងារ​ដោយ​គ្មាន​ការរើសអើង រាប់ទាំង​ការបម្រើ​ការងារ​ជា​មន្ត្រីរាជការ កម្មករ និយោជិត កូនជាង ឬ​កម្មសិក្សាការី ជាដើម៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!