ព្រឹតិ្តការណ៍ថ្មីៗ

ក្រុមបាល់ទាត់ U20 នាយក្តី​ យកឈ្នះក្រុម​ U18B 6-0

2 សប្តាហ៍ មុន 50 តូ សុផល

(ភ្នំពេញ)៖ នាយក្តី ដែលជាម្ចាស់ផលិតកម្ម BKS និងជាបងធម៌របស់នាយចឹម តារាចំរៀង

និងតារាកំប្លែងវ័យក្មេងនោះ បានចូលខ្លួនប្រឡូក ក្នុងវិស័យកីឡាបាល់ទាត់ ព្រមទាំងបានបញ្ចេញនូវទេពកោសល្យ ជួយអោយក្រុមកីឡារបស់ខ្លួន ទទួលបានជោគជ័យថែមទៀតផង ។ ជាក់ស្តែងការពីប្រកួតកន្លងទៅ ក្រុមលោកបានទទួលជោគជ័យ ហើយការប្រកួតយប់មិញនេះ ក្រុមលោកបានជួបប្រកួតមិត្តភាព​ ជាមួយក្រុម​ U18B ដោយលទ្ធផលក្រុម​ លោកទទួលបាន​ 6​-0។

ស្ថិតក្នុងសំលៀកបំពាក់ជាកីឡាករ និងកំពុងតែហ្វឹកហាត់ផងនោះ ម្ចាស់ផលិតកម្មរូបនេះបានអោយដឹងថា​ ក្រុមលោកបានទទួលជោគជ័យ ហើយការប្រកួតយប់មិញនេះ ក្រុមលោកបានជួបប្រកួតមិត្តភាព​ ជាមួយក្រុម​ U18B ដោយលទ្ធផលក្រុម​ លោកទទួលបាន​ 6​-0។

លោកបានបញ្ជាក់ថែមទៀតថា កាលពីមុនលោកមានក្តីបំណងពីរ គឺ ចូលសំដែងសិល្បៈ និងលេងកីឡា ហើយឥឡូវនេះ លោកសប្បាយរីករាយយ៉ាងខ្លាំងដោយសារបំណងរបស់លោក​ បានសម្រេចទាំងពីរ ទាំងសិល្បៈ ទាំងកីឡា ។

សូមបញ្ជាក់ថា លោកក្តី កំពុងតែហ្វឹកហាត់ អោយក្រុម អាយុក្រោម២០ ឆ្នាំ ក្លឹបភ្នំពេញក្រោន និងកំពុងតែវិវឌ្ឍន៍ខ្លួនអោយខ្លាំងជាងនេះទៅទៀត ដើម្បីមានឪកាសឈានចូលក្រុមឈុតធំ របស់ ក្លឹបបាល់ទាត់ភ្នំពេញក្រោន ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!