ព្រឹតិ្តការណ៍ថ្មីៗ

ឡូយមែន! ជា​ វិបុល​ ដឹកដៃភរិយា​ ទៅទទួល​វិញ្ញាបនបត្រផ្នែកបាក់ចិញ្ចើម​ ពី​ស្ថាប័ន​កម្រិត​ពិភព​លោក នៅអូទ្រីស

2 សប្តាហ៍ មុន 20 តូ សុផល

(ភ្នំពេញ)៖​ ស្វាមីភរិយាដែលតែងតែបណ្តើរគ្នា​ ផ្អែមល្ហែមជាងស្ករ​ លោក​ ជា​ វិបុល​ ថ្មីៗនេះ

បានដឹកដៃភរិយា​ គឺអ្នកនាង​ គង់​ សុជាតិ​ ទៅទទួល​វិញ្ញាបនបត្រ​ ផ្នែក“វិញ្ញាបនបត្រ​ប៉ាក់​ចិញ្ចើម” (PhiBrows Artist) នៅ​ក្នុង​ប្រទេស​អូទ្រីស ។ ហើយថែមទាំងឆ្លៀតដឹកដៃគ្នាដើរលេង​ សាងភាពផ្អែមល្ហែមថែមទៀតផង។

រូបភាពជាច្រើនសន្លឹក​ ត្រូវបាន​ សាម៊ីខ្លួនបង្ហោះព្រោងព្រាត​ ពីដំណើរចាកចេញពីប្រទេសកម្ពុជា​ ទៅដល់ទឹកដី​ ប្រទេស​ អូទ្រីស​ គឺមានគោលបំណង២​ ទី១​ លោក​ ជា​ វិបុល​ ដឹកដៃភរិយាទៅទទួល​វិញ្ញាបនបត្រ​ ផ្នែក“វិញ្ញាបនបត្រ​ប៉ាក់​ចិញ្ចើម” (PhiBrows Artist)​ និងមួយទៀត​ គឺឆ្លៀតពេលដើរកម្សាន្ត​ សាងអនុស្សាវរីយ៍ផ្អែមល្ហែមជាមួយគ្នា​ ថែមទៀត។

ពិធីករសម្បូរវោហារ​ លោក​ ជា​ វិបុល បាន​បង្ហាញអារម្មណ៍ពិត​ អបអរ​ភរិយា​របស់​ខ្លួន​ ដែល​ទទួល​បាន​វិញ្ញាបនបត្រ​កម្រ​មួយ​នេះ ហៅ​ថា “វិញ្ញាបនបត្រ​ប៉ាក់​ចិញ្ចើម (PhiBrows Artist)។ វិញ្ញាបនបត្រ​នេះ អ្នក​នាង គង់ សុជាតិ ទទួល​បាន​ពី PhiAcedamic (ស្ថាប័ន​បច្ចេកទេស​ប៉ាក់​ចិញ្ចឹម​ទំនើប​ចុង​ក្រោយ​បំផុត​ក្នុង​ពិភព​លោក) នៅ​ទីក្រុង Vienna ប្រទេស​អូទ្រីស។

លោកបានប្រាប់ទៀតថា​ វិញ្ញាបនបត្រ​ដែល​ ភរិយា​ ទទួល​បាន​នា​ពេល​នេះ គឺ​តំណាង​ឲ្យ​សិស្ស​និស្សិត​ ជា​ជន​ជាតិ​ខ្មែរ​ម្នាក់​ នៅ​ប្រទេស​អូទ្រីស ក្នុង​កម្មសិក្សា​ខាង​លើ។ អ្នក​គាំទ្រ​ជា​ច្រើន​របស់​ពិធីការិនី​ល្បី​ឈ្មោះ បាន និង​កំពុង​សាទរ​ចំពោះ​សមិទ្ធផល​របស់​អ្នក​នាង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!