ព្រឹតិ្តការណ៍ថ្មីៗ

Wow! អ្នកគាំទ្រភ្លូកទឹកភ្លូកដីសម្រុកទៅជួប​ ក្រុម​ OneTop និងក្រុម​ 4Nix​ នៅប្រ៉ាមស៊ីនេផ្លិច​ ម្សិលមិញ

4 ខែ មុន 27 តូ សុផល

(ភ្នំពេញ)​៖​ Wow Wow ស្ទើរតែមិនគួឲ្យជឿទេ​ ដែលក្រុម​ OneTop និងក្រុម​ 4Nix​ មានអ្នកគាំទ្រ​ជាច្រើន

ភ្លូកទឹកភ្លូកដីសម្រុកទៅ​ រោងភាពយន្ត​ ប្រ៉ាមស៊ីនេផ្លិច​ សាខា​ សុវណ្ណា​ ដើម្បីបានចូលរួមកម្មវិធី​ Meet and Greet ជួបផ្ទាល់ជាមួយក្រុមល្បីទាំង២។

កាលពីរសៀលថ្ងៃទី​ ១​ ខែធ្នូនេះ​ រោងភាពយន្ត​ ប្រ៉ាមស៊ីនេផ្លិច​ បានរៀបចំកម្មវិធី Meet and Greet ពី ក្រុមតារាច្រៀងដែលមានប្រជាប្រិយភាព​ OneTop and 4Nix ដែលរៀបចំឡើង​នៅរោងភាពយន្តប្រ៉ាមស៊ីនេផ្លិច​ សាខាសុវណ្ណា ថ្ងៃទី 01 ខែធ្នូ 2018 ចាប់ពីម៉ោង 12:00ដល់ 5:00ល្ងាចគឺមានកម្មវិធីជាច្រើន​ មានដូចជាទស្សនាការសម្តែងរបស់ក្រុមតារាចម្រៀងទាំងពីរក្រុម (Special Show)​ ,លេងហ្គេមសប្បាយៗជាមួយពួកគាត់​ ,Fan-Sing ពីidolទាំងពីរក្រុមនិង​​​ មានឪកាសទទួលបានការដូរជាច្រើន រួមមាន អាវយឺតដែលមានLogo OneTop and 4Nix, Lightstick, Official poster, និងការដូរពីការលេងហ្គេមនឹង Lucky Draw​ កាន់តែពិសេសជាងនេះទៅទៀតនោះ មើលកុន Free។

បន្ទាប់ពីបានឃើញអ្នកគាំទ្រជាច្រើន​ បានបង្ហាញអារម្មណ៍ស្រលាញ់គាំទ្រក្រុមទាំង២​ ហើយថែមទាំងមានលើកបដា​ បង្ហាញពីក្តីស្រលាញ់លើសលប់នោះ។ ក្រុមល្បីទាំង២បានឆ្លើយតបវិញថា​ “ពួកខ្ញុំពិតជាសប្បាយចិត្ត​ ដែលបានឃើញអ្នកគាំទ្រច្រើនដល់ថ្នាក់នេះ​ ហើយកាន់តែសប្បាយចិត្ត​ ឃើញពួកគាត់មានជារូបថត​ មានបដាលើកឡើង​ ជាកំលាំងចិត្តខ្លាំងមែនទែន​ ហើយចង់ប្រាប់ថា​ ពួកខ្ញុំស្រលាញ់ពួកគាត់ដូចគ្នា”៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!