ព្រឹតិ្តការណ៍ថ្មីៗ

ប៉ូលិសដែលចិនកាប់របួស ម្សិលម៉ិញ ត្រូវបាន លោក ស ថេត ចុះសួរសខទុក្ខដល់មន្ទីរពេទ្យ

2 ខែ មុន 74 តូ សុផល

ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ទី០២ ខែធ្នូ ឆ្នាំ២០១៨ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ

ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ បានអញ្ជេីញចុះសួរសុខទុក្ខ
អនុសេនីយ៍ទោ ម៉ៅ សំណាង ដែលមន្ត្រីនគរបាលប្រចាំនៅខណ្ឌចំការមន ផ្នែកអន្តរាគមន៍ បានរងរបួសធ្ងន់នៅពេលបំពេញបេសកម្មបង្រ្កាបជនជាតិចិនម្នាក់ដែលប្រើប្រាស់គ្រឿងញៀនលើសកម្រិត។

អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត បានមានប្រសាសន៍ថា មន្រ្តីនគរបាលក្រោមឱវាទជួបគ្រោះថ្នាក់ក្នុងម៉ោងការងារ លោក ត្រូវតែចុះមកមើលផ្ទាល់ ព្រោះនេះជាការទឹកចិត្តដល់មន្ត្រីដែលបានបម្រើ និងការពារប្រជាពលរដ្ឋមិនរុញរា ។

អនុសេនីយ៍ទោ ម៉ៅ សំណាង ដែលមន្ត្រីនគរបាលប្រចាំនៅខណ្ឌចំការមន ផ្នែកអន្តរាគមន៍ បានថ្លែងអំណរគុណជាពន់ពេកដល់ស្នងការនគរបាលរាជធានីភ្នំពេញថ្មីដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចុះមកមើលលោកដោយផ្ទាល់ ហើយការលើកទឹកចិត្តបែបនេះ លោកថាគ្មានអ្វីអាចកាត់ថ្លៃបានឡើយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!