ព្រឹតិ្តការណ៍ថ្មីៗ

ក្រុមក្មេងទំនើងចេញពីណេត២៤ម៉ោង ដេញវាយប្លន់យកម៉ូតូបានសម្រេច

1 សប្តាហ៍ មុន 50 តូ សុផល

ភ្នំពេញ៖ យុវជនម្នាក់ក្រោយពីជិះម៉ូតូដើរលេងពេលយប់រួចបានជូនមិត្តភ័ត្ត្រទៅផ្ទះស្រាប់តែមានក្មេងទំនើងមួយក្រុម ចេញពីទីតាំងណេត២៤ម៉ោង ដេញវាយប្លន់យកម៉ូតូបានសម្រេចរួចជិះគេចខ្លួនអស់។

ករណីនេះកើតឡើងកាលពីម៉ោង០២ និង៣០នាទីទាបភ្លឺថ្ងៃទី០២ ធ្នូ ២០១៨នៅផ្លូវទំនប់កប់ស្រូវភូមិជម្ពូវ័ន្ត២ សង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ គង់ គឹមឡាង អាយុ ២០ឆ្នាំមុខរបរ ជួយលក់គ្រឿងបន្លាស់រថយន្តស្នាក់នៅម្តុំក្រោយពេទ្យកាល់ម៉ែត្រក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។ មានស្រុកកំណើតភូមិកំពង់ឫស្សីឃុំជីរោទ៍ទី១ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។

តាមសំដីជនរងគ្រោះឲ្យដឹងថាមុនកើតហេតុខ្លួនបានបើកម៉ូតូរបស់ខ្លួនម៉ាកឌ្រឹមសង់សេ១២៥សេរី២០១៨ឡើងតែម២០១៩ពណ៌
ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1GX-1122ដោយដឹកមិត្តភ័ត្ត្រមកពីដើរលេងនៅក្នុងខណ្ឌសែនសុខក្រោយពីដើរលេងឆ្អែតហើយហើយនៅម៉ោងខាងលើក៍មានបំណងដឹកជូនមិត្តភ័ត្ត្រត្រឡប់ទៅផ្ទះវិញខណះជិះមកដល់គោលដៅខាងលើស្រាប់តែមានក្មេងទំនើងមួយក្រុមជាង១០នាក់មកដេញវាយប្លន់យកម៉ូតូរបស់ខ្លួនដោយប្រើដាវនិងខ្សែរក្រវ៉ាត់ជាអាវុធពេលប្លន់បានហើយនាំគ្នាជិះកេចខ្លួនបាត់អស់។

ក្រោយហេតុការណ៍កើតឡើងជនរងគ្រោះត្រូវបងប្អូនជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ៣ដើម្បីប្តឹងសមត្ថកិច្ចអោយជួយស្រាវជ្រាវអោយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!