ព្រឹតិ្តការណ៍ថ្មីៗ

សង្ស័យងងុយគេង Lexus RX350 ព្រលះឡានដឹកដី ខ្ទេចមួយកំណាត់មុខ

1 សប្តាហ៍ មុន 49 តូ សុផល

ភ្នំពេញ៖ សង្ស័យងោកមួយភាំង បុរសម្នាក់បើករថយន្ត Lexus RX350 បុកឡានដឹកដីចំពេញទំហឹងបណ្តាលអោយ

ខ្ទេចមួយកំណាត់មុខ អ្នក បើករងរបួសយ៉ាងដំណំ ត្រូវបានរថយន្តក្លីនិកឯកជនដឹងយកទៅសង្គ្រោះនៅមន្ទីរពេទ្យ មហានគរ។

ករណីខាងលើ កើតឡើងនៅម៉ោង ២២ និង ៥០នាទី មុខ Mart Super Store នៅផ្លូវ ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពបានអោយដឹងថា មុនកើតហេតុគេឃើញ រថយន្តLexus RX350 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE-2588 បើកលើកំណាត់ផ្លូវ១៩៨៦ ក្នុងទិសដៅ ពីកើតទៅលិច មកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតទៅបុកនិងរថយន្តដឹកដី ពណ៌លឿងគ្មានស្លាកលេខ បើកបរក្នុងទិសដៅច្រាសគ្នាពេញទំហឹង ទៅមុខលែងរួច។

ក្រោយកើតហេតុ មធ្យោបាយទាំង២ត្រូវជំនាញការិយាល័យនគរបាលចរាចណ៍ជើងគោក ស្ទូចយកទៅរក្សាទុក រង់ចាំដោះស្រាយជាក្រោយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!