ព្រឹតិ្តការណ៍ថ្មីៗ

ក្មេងទំនើង២ក្រុម ដេញវាយគ្នាពេញផ្លូវ ខ្លះដេកពេទ្យ ខ្លះត្រូវសមត្ថកិច្ចឃាត់ខ្លួន

5 ខែ មុន 37 តូ សុផល

ភ្នំពេញ៖ ក្មេងទំនើង២នាក់ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន

ក្រោយពីប្រើខ្សែក្រវ៉ាត់ដេញវាយទៅលើយុវជន០៣ នាក់បណ្តាលអោយម្នាក់របួសធ្ងន់និង២នាក់ របួសស្រាល។

ករណីនេះបង្កភ្ញាក់ផ្អើរតាមដងផ្លូវកាលពីម៉ោង២១និង៣០នាទីយប់
ថ្ងៃទី០១ ធ្នូ ២០១៨ នៅស្តុបទំនប់កប់ស្រូវផ្លូវជាតិលេខ៤ភូមិជម្ពូវ័ន្ត សង្កាត់ ចោមចៅ ៣ខណ្ឌពោធិ៍សែនជ័យ។

ក្មេងទំនើងទាំង២នាក់ទី១ឈ្មោះ ពែល ណយ អាយុ២៥ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។ទី២ឈ្មោះ បឿន ប្រុស អាយុ២៣ឆ្នាំមុខរបរមិនពិតស្នាក់ នៅភូមិអង្គ សង្កាត់ ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ។

ចំណែកបក្ខពួក២នាក់ទៀតកេចខ្លួនមិនស្គាល់ឈ្មោះ។

ជនរងគ្រោះទី១ ឈ្មោះ ឈួន រស្មី អាយុ២៩ឆ្នាំមុខរបរកម្មករលក់ហ្គាស(របួសធ្ងន់)។

ទី២ ម៉ៅ ភ័ក្ត្រ អាយុ ១៧ឆ្នាំ មុខរបរកម្មករ ហ្គាស(របួសស្រាល) ទី៣ឈ្មោះ ម៉ៅ ផៃ អាយុ២២ឆ្នាំមុខរបរ កម្មករលក់ហ្គាស (របួសស្រាល)ទាំង៣នាក់ស្នាក់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យ។

ប្រភពពីជនរងគ្រោះបានឲ្យដឹងថាមុនកើតហេតុពួកគាត់ចេញពីធ្វើការដោយជិះម៉ូតូមួយគ្រឿងម៉ាកSUZUKInexពណ៌សបិតស្កុតខ្មៅពាក់ស្លាកលេខភ្នំពេញ1GC-1482 ឌុបគ្នា ០៣ នាក់គោលបំណង់ត្រឡប់មកផ្ទះដោយជិះម៉ូតូឌុបគ្នាតាមផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកើតខណះមកដល់គោលដៅខាងលើស្រាប់តែមានក្មេងទំនើង៤នាក់ជិះម៉ូតូ២គ្រឿងមួម៉ាកSUZUKInexពណ៌សនិងមួយទៀត ម៉ាកឌ្រឹមសង់ពណ៌ខ្មៅមកពីក្រោយរួចដកខ្សែរក្រវ៉ាត់ដេញវាយពួកគាត់ដោយមិនដឹងមូលហេតុបណ្តាលអោយម្នាក់របួសធ្ងន់និង ២នាក់របួសស្រាលភ្លាមៗសមត្ថកិច្ចមូលដ្ឋានបានអត្តរាគមន៍ឃាត់ខ្លួនបានជនបង្ករ០២នាក់ចំណែកបក្សពួក២នាក់ទៀតរត់កេចខ្លួនអស់។

បច្ចុប្បន្នអ្នករបួសត្រូវបានបងប្អូនបញ្ជូនទៅសង្គ្រោះនៅក្លីនិកឯងក្បែកន្លែងកើតហេតុដោយឡែកជនបង្ករ០២នាក់ត្រូវឃាត់ខ្លួនបណ្តោះអាសន្នបញ្ជូនយកមកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!