ព្រឹតិ្តការណ៍ថ្មីៗ

លោកស្រី ខៀវ លីលី ប្រធានអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌសែនសុខ រួមជាមួយអនុប្រធាន សមាជិកា និងនារីសង្កាត់ បានអញ្ជើញចុះសួរសុខទុក្ខ លោក គង់ សៅ ប្រធានភូមិស្លែងរលើង

7 ខែ មុន 18 តូ សុផល

ភ្នំពេញ៖  នៅរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ លោកស្រី ខៀវ លីលី ប្រធានអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌសែនសុខ រួមជាមួយអនុប្រធាន សមាជិកា និងនារីសង្កាត់ បានអញ្ជើញចុះសួរសុខទុក្ខ លោក គង់ សៅ ប្រធានភូមិស្លែងរលើង សង្កាត់អូរបែកក្អម ដែលត្រូវបានវះកាត់ជើងម្ខាង និងលោកស្រី ដាន សុខា សមាជិកភូមិសែនសុខទី៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 

ក្នុងឱកាសចុះសួរសុខទុក្ខនោះដែរសមាគមបានឧបត្ថមក្នុង១គ្រួសារៗសមាគមន៍នារីខណ្ឌឧបត្ថថវិកា៥០.០០០រៀល លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ឧបត្ថម៥០.០០០រៀល និងលោកស្រី វ៉ែន ចាន់ណា ភរិយាលោកប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌសែនសុខ ឧបត្ថមថវិកា១០០.០០០រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនរួមមាន៖ អង្ករ២៥គីឡូក្រាម ទឹកបរិសុទ្ធ០១កេស ទឹកផ្លែឈើ០១កេស មី០១កេស  ទឹកត្រី០១យួរ ទឹកសុីអុីវ០១យួរ ត្រីខ០១យួរ។

នៅក្នុងថ្ងៃនេះដែរលោកស្រីប្រធានសមាគមនារីខណ្ឌ បានឧបត្ថមថវិកា២០០.០០០រៀល តាមរយៈលោកស្រី សួង ការីណាគ្រឹស្នា ជូនដល់ប្អូនស្រីរ័ត្ន ដែលទើបឆ្លងទន្លេមានជីវភាពខ្វះខាត នៅភូមិបូរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!