ព្រឹតិ្តការណ៍ថ្មីៗ

នគរបាល និងអាវុធហត្ថខណ្ឌសែនសុខគ្មានលទ្ធភាពបង្ក្រាបល្បែងកន្ទុយលេខនៅមូលដ្ឋានរប់សខ្លួនជាពិសេស ផ្សារជិនណា

2 ឆ្នាំ មុន 4 តូ សុផល

រាជធានីភ្នំពេញ ៖ ល្បែងកត់ឆ្នោត ឬកន្ទុយលេខដែលរដ្ឋាភិបាលកម្ពុជាធ្លាប់បានហាមប្រាមបញ្ឈប់មិន

អនុញ្ញាត្តិឱ្យលេង ប៉ុន្តែពេលបច្ចុប្បន្នល្បែងនេះហាក់ដូចរីកស្គុះស្គាយនៅទឹកដីខណ្ឌសែនសុខ ។ ជាក់ស្តែងនៅក្នុងភូមិសាស្ត្រខណ្ឌសែនសុខតែម្តង ដែលកំពុងរងការវាយលុកយ៉ាងធ្ងន់ធ្ងរ និងជ្រាបជ្រួលដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់នៅក្នុងមូលដ្ឋានខណ្ឌសែនសុខ ឱ្យងប់ងុលវង្វេងជាមួយល្បែងយល់សុបិន្តមួយនេះ ខណៈសមត្ថកិច្ច និងអាជ្ញាធរបង្ក្រាបបានតែទ្រង់ទ្រាយតូច មិនបង្ក្រាបទីតាំងធំៗ ជាថ្នូរនឹងលាភសក្ការៈប្រចាំខែ ។

បើគិតទៅតាមទិដ្ឋភាពជាក់ស្តែងនៃរូបភាពដែលភ្នាក់ងារព័ត៌មានចុះទៅផ្តិតបាន និងដោយយោងទៅតាមសម្តីផ្ទាល់មាត់ពីក្រុមអ្នកភូមិរស់នៅក្នុងមូលដ្ឋានខណ្ឌសែនសុខទាំងមូល យើងសង្កេតឃើញថា បច្ចុប្បន្ននេះ ទីតាំងកត់កន្ទុយលេខទាំងទ្រង់ទ្រាយតូច និងធំ គឺមានមិនក្រោមជាង១០០ទីតាំងនោះទេ ដែលកំពុងលុកលុយជ្រាបចូលទៅបំពុលបរិយាកាសសង្គមជាតិ ខណៈដែលទីតាំងមួយចំនួនតូចត្រូវបានបង្ក្រាបគ្មានសល់ និងទីតាំងធំៗផ្សេងទៀត អាជ្ញាធរ និងនគរបាលខណ្ឌ និងអាវុធហត្ថទុកគ្រាន់បំពេញឆ្នាំងបាយប្រចាំខែ ។

សូមបញ្ជាក់ថា ល្បែងកន្ទុយខុសច្បាប់នេះ បច្ចុប្បន្ន កំពុងដំណើរការនៅផ្សារជិនណា ដែលមានមន្ត្រីនៅក្រសួង មហាផ្ទៃ ឈ្មោះ ហួរជាអ្នកកាងពីក្រោយខ្នង នៅផ្សារឈូកមាស ផ្សារទឺកថ្លា ផ្សាររីករាយ ផ្សារដីហុយ ផ្សារសែនសុខ និងតាមលំនៅស្ថានជា ច្រើនកន្លែងទៀត ដែលគេសង្កេតឃើញថាពលរដ្ឋនាំគ្នាប្រព្រឹត្តិសកម្មភាពល្មើសច្បាប់នេះទៅបានដោយចំហរគ្មានខ្លាចរអាចំពោះសមត្ថកិច្ច ឬអាជ្ញាធរណាម្នាក់ឡើយ ខណៈដែលប្រភពច្បាស់ការណ៍លួចបង្ហើបថា ដោយសារពួកគេបង់លុយជូនសមត្ថកិច្ចជាប្រចាំខែ ទើបគ្មានការបង្ក្រាប ។

បនល្បែងខាងលើជាហេតុនាំអោយមាន បទល្មើសលួច ឆក់ ប្លន់ និងសកម្មភាពអសន្តិសុខកាប់ចាក់សម្លាប់ បងតូចបងធំ គ្រឿងញៀន ក៏ដូចជាល្បែងស៊ីសងមួយចំនួន ដូចជាបៀរ ជាពិសេសល្បែងកន្ទុយលេខ បានកំពុងកើតមានយ៉ាងពេញបន្ទុកក្នុងភូមិសាស្ត្រខណ្ឌមួយនេះយ៉ាងខ្លាំងខ្លាបំផុត ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋលោកមានការភ័យខ្លាច និងព្រួយបារម្ភគ្រប់ពេលវេលាចំពោះសកម្មភាពអសន្តិសុខទាំងនេះ ដែលវាកាន់តែកើតមានឡើងជាបន្តបន្ទាប់ ហើយក្រុមអាជ្ញាធរ និងកងកម្លាំងគ្រប់លំដាប់ទាំងថ្នាក់មូលដ្ឋាន និងថ្នាក់ខណ្ឌមួយចំនួន គ្មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីទប់ស្កាត់ ស្របពេលដែលថ្មីៗនេះ បទល្មើសប្លន់លួច ឆក់ ប្លន់ប្រដាប់អាវុធគ្រប់រូបភាព កំពុងកើតមានជារៀងរាល់យប់ក្នុងមូលដ្ឋាន សង្កាត់ទាំង៤ ក្នុងខណ្ឌសែនសុខ ដែលវាផ្ទុយពីគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៕

13288350_1252913681393125_764791819_o 13313575_1252913718059788_1338816685_o 13334755_1252913691393124_1081197795_o 13340387_1252913651393128_1643846716_o 13351057_1252913661393127_1739522439_o

12509879_1019832664743138_5210746300382646594_n that-0096 that-0098

11872305_10153513108267508_7760316066293043812_o

} else {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ