ព្រឹតិ្តការណ៍ថ្មីៗ

មជ្ឈដ្ឋានសាធារណៈហួសចិត្ត! លោក ទៀវ​ ម៉ារឌី មេបញ្ជាការរងខេត្តកណ្ដាល បើករថយន្តកៀរ រ៉ឺម៉កហើយ កំណត់ទាឲ្យរ៉ឺម៉កសង១០០$ទៀត​!

1 សប្តាហ៍ មុន 563 តូ សុផល

ខេត្តកណ្ដាល ៖ ហេតុតែខ្លួនជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងជាអ្នកមានទ្រព្យសម្បត្តិដ៍ស្ដុកស្ដម្ភផងនោះ

ពេលជួបគ្រោះថ្នាក់ចរាចរណ៍ ហើយយកអំណាចមកគាបសង្កត់អ្នកក្រីក្ររត់រ៉ឺម៉ក យកប្រាក់យ៉ាងចាស់ដៃ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៣និង០៥នាទីក្នុងថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ត្រង់ចំណុចស្តុបវត្តក្រពើហារ ស្ថិតក្នុងសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល។

សមត្ថកិច្ចក្រុងតាខ្មៅបានឲ្យដឹងថា ភាគីខាងរ៉ឺម៉កដឹកដែកសំរាប់សង់រោងការ​ ឬបុណ្យ មានឈ្មោះ ជួន ចាន់ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាលបើកបរពីត្បូងទៅជើង។ រីឯភាគីខាងរថយន្តវិញគឺលោកវរៈសេនីយ៍ ទៀវ ម៉ារឌី មេបញ្ជាការ​រងកងរាជអាវុធហត្ថខេត្តកណ្ដាល (ទទួលការងារសម្ភារៈបច្ចេកទេស) បើករថយន្តម៉ាកទ្រីតុន(TRITON)ពីកិបពណ៌ស ពាក់ស្លាកលេខរដ្ឋ6 2-7168 បើកបទពីលិចទៅត្បូង ដោយមិនបានប្រយ័ត្នក៍ប៉ះរ៉ឺម៉កតែម្ដង។

សាក្សីនៅដែលដឹងហេតុការណ៍បានរៀបរាប់ថាៈ នៅមុនពេលកើតហេតុគេឃើញរថយន្តខាងលើបានបើកយ៉ាងលឿនរួចក៍បទត្រង់ចំណុចផ្វូវបំបែកជាបួន ស្របពេលរ៉ឺមកបើកបរផ្លូវត្រង់ក៍កៀរប៉ះចំជញ្ជះរថយន្តតែម្តងទៅ។ ក្រោយពេលមន្ត្រីប៉ូលិសជំនាញបានធ្វើការវាស់វែងរួច ភាគីទាំងសងខាងបានទៅសម្រួលបញ្ចាប់ កុំឲ្យវែងឆ្ងាយក្នុងតម្លៃ ១០០ដុល្លារ​ នៅអធិការក្រុងតាខ្មៅដើម្បីបញ្ចប់រឿង។

ម្ចាស់រ៉ឺម៉កឈ្មោះ ជួន ចាន់ ប្រាប់ឲ្យអ្នកយកព័ត៌មានយើងដឹងថាៈ ខ្លួនបើកបរផ្លូវត្រង់ គឺមិនខុសច្បាប់ចរាចរណ៍ទេ ព្រោះភ្លើងស្តុបខៀវ តែ ដោយសារតែមានការគំរាមបន្តិចបន្ទួចផងនោះ ខ្ញុំខ្ជិលវែងឆ្ងាយខាតពេលរកសុី ក៍សុខចិត្តចេញសងអស់ប្រាក់១០០ដុល្លារ​ ព្រោះគេជាអ្នកធំ មានបុណ្យស័ក្កិ មានទ្រព្យធន់ និងអំណាចពេញដៃ​ នៅខេត្តកណ្ដាល។

មជ្ឈដ្ឋានសាធារណៈបានលាន់មាត់ថា រថយន្តបើកបរនោះខុសទាំងស្រុង ហើយបត់ទៀត បែរជាភាគីខាងរ៉ឺម៉ក សម្រេចចិត្តចេញសងការខូចខាត ទៅលើភាគីរថយន្តដោយសារខ្លាចនូវ អំណាចបុណ្យស័ក្កិគេធំ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!