ព្រឹតិ្តការណ៍ថ្មីៗ

ប្រទះឃើញគ្រោងឆ្អឹងសពមនុស្សម្នាក់នៅឃុំភ្នំព្រឹក

7 ខែ មុន 149 តូ សុផល

បាត់ដំបង៖សេចក្តីរាយការណ៍ពីស្រុកភ្នំព្រឹកបានឲ្យដឹងថានៅវេលាម៉ោង ១៧និង៣០នាទី ថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០១៨ មានបុរសម្នាក់ប្រទះឃើញគ្រោងឆ្អឹងសពនៅព្រៃខណះកំពុងដើរ រកឃុំ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា៖អ្នករកឃ្មុំឈ្មោះ គី គា ភេទប្រុស អាយុ៣៣ឆ្នាំ ពេលខ្លួនបានប្រទះឃើញគ្រោងឆ្អឹងក៍ប្រញាប់រាយការណ៍ជូនសមត្ថកិច្ច ស្រុកភ្នំព្រឹកចុះទៅពិនិត្យផ្ទាល់នៅចណុចកើតហេតុ។

គ្រោងឆ្អឹង(សព)ជនរងគ្រោះម្នាក់នោះត្រូវបានប្រទះឃើញនៅក្នុងព្រៃ ចំណុចភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានបន្តថា៖គ្រោងឆ្អឹងសាកសពរងគ្រោះដែលបានស្លាប់ដូចសត្វធាតុនោះត្រូវបានសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវនិងមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

បច្ចុប្បន្នគ្រោងឆ្អឹងសពខាងលើត្រូវបានសមត្ថកិច្ចប្រគល់ទៅលោកតាអាចារ្យវត្តគីរីរម្យសន្តិភាពរៀបចំបូរជា តាមប្រពៃណី៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!