ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខេត្តកំពង់ចាម​ បើកប្រធានវិញ្ញាសារប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតបឋមសិក្សា​ និងមតេ្តយ្យសិក្សា​

10 ខែ មុន 11 តូ សុផល

កំពង់ចាម៖ នៅព្រឹក​ថ្ងៃទី៣០​ ខែវិច្ឆិកា​ ឆ្នាំ២០១៨​ លោក​ គួច​ ចំរើន​ អភិបាល​ខេត្តកំពង់ចាម​ បានអញ្ជើញជាគណអធិបតីបើកប្រធានវិញ្ញាសារប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតបឋមសិក្សា​ និងមតេ្តយ្យសិក្សា​តាមប្រព័ន្ធបណ្តុះ​បណ្តាល(១២+២)​ និង(១២+៤)​ នៅក្នុងមណ្ឌលគរុកោសល្យភូមិភាគ​ ខេត្តកំពង់ចាម។

ឆ្លៀតក្នុងឱកាសនោះដែរ​ លោក​អភិបាលខេត្ត​ បានលើ​កឡើងថា​ ការប្រឡងចូលក្រមខណ្ឌមន្ត្រីរាជការ​ នៅពេលនេះគឺប្រព្រឹត្តទៅយ៉ាងមានតម្លាភាព​ ដោយគ្មានអ្នកណាដឹងប្រធានវិញ្ញាសារមុន​នឹងការចាប់ផ្តើមដំណើ​រការប្រឡង​ឡើយ ដូចពាក្យស្លោករបស់ក្រសួងអប់រំយុវជន​ និងកីឡា​ បានពោលថា​(​ អ្នកចេះគឺជាប់​)។ ស្របពេលរាជរដ្ឋា​ភិបាលកម្ពុជា​ បានកំណែទម្រង់ប្រព័ន្ធអប់រំ​ និងបានតំឡើងនូវប្រាក់បៀវត្សន៍ខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ​ផងដែរ។​

លោកអភិបាលខេត្ត​ បានលើកទឹកចិត្តឲ្យបេក្ខជនទាំងអស់ខិតខំប្រឹងប្រែងព្យាយាមប្រឡងឲ្យអស់ពីសមត្ថភាពដែលខ្លួនមាន​ និងធ្វើយ៉ាងណាយកចំណេះដឹងមកបង្រៀន​អប់រំក្មេងៗជំនាន់ក្រោយឲ្យបានក្លាយខ្លួនទៅទំពាំងស្នងឬស្សីនាពេលអនាគត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ