ព្រឹតិ្តការណ៍ថ្មីៗ

រដ្ឋបាលខណ្ឌដូនពេញ បើកកិច្ចប្រជុំគណៈអភិបាលខណ្ឌដូនពេញ ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៨

1 ឆ្នាំ មុន 17 តូ សុផល

ភ្នំពេញ៖   នៅព្រឹក ថ្ងៃសុក្រ ៨រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ០៨,៣០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខណ្ឌដូនពេញ ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរងខណ្ឌ លោក នាយក-រងរដ្ឋបាលខណ្ឌ លោកប្រធាន-អនុប្រធានការិយាល័យទាំង៥ លោក លោកស្រីប្រធានការិយាល័យចំណុះជំនាញពាក់ព័ន្ធ លោក លោកស្រីចៅសង្កាត់ទាំង១១ លោក ប្រធាន-អនុប្រធានទីរួមផ្សារទាំង៣ លោក ប្រធានផ្នែកប្រជាការពារខណ្ឌ និងលោក តំណាងក្រុមហ៊ុនស៊ីនទ្រីប្រចាំខណ្ឌដូនពេញ ផងដែរ ។

កិច្ចប្រជុំបានកំណត់យករបៀបវារៈប្រជុំដូចខាងក្រោម៖
១-ការងាររៀបចំសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងមូលដ្ឋាន ។
២-ការអនុវត្តលិខិតលេខ៤០៨/១៨លស.ច ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការចុះបង្រ្កាបទីតាំងហ្គេមដែលមានបង្កប់ល្បែងស៊ីសងខុសច្បាប់ ។
៣-ការអនុវត្តលិខិតលេខ ០៧៤/១៨សជណ.ច ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការហាមឃាត់ការប្រើប្រាស់ម៉ាស៊ីនថតរូប និងវីដេអូបំពាក់លើយន្ដហោះ(Drone) ។
៤-ការងារផ្ដល់សេវាសាធារណៈនៅក្នុងមូលដ្ឋាន ។
៥-ការអនុវត្តកំណត់ហេតុចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការផ្ដល់សេវារដ្ឋបាល នៃវិស័យសុរិយោដី និងសំណង់ តាមយន្ដការច្រកចេញចូលតែមួយ ។
៦-ការងារត្រួតពិនិត្យ លុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ដើម្បីកាត់បន្ថយភាពក្រីក្រក្នុងរាជធានីភ្នំពេញ ។
៧-ការងារគ្រប់គ្រងប្រព័ន្ធកាមេរ៉ាសុវត្ថិភាពតាមទីសាធារណៈ នៅមជ្ឍមណ្ឌលប្រចាំបញ្ជារាជធានីភ្នំពេញ របស់រដ្ឋបាលខណ្ឌដូនពេញ ។
៨-ការពិនិត្យឆ្លងសេចក្ដីព្រាងរបាយការណ៍អនុវត្តការងាររបស់រដ្ឋបាលខណ្ឌដូនពេញ ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៨ ។
៩-ពិនិត្យឆ្លងសេចក្ដីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៨ ជូនដល់មន្រ្ដីបម្រើការងារនៅរដ្ឋបាលខណ្ឌដូនពេញ ។
១០-ការងារផ្សេងៗ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ