ព្រឹតិ្តការណ៍ថ្មីៗ

រដ្ឋបាលក្រុងព្រះសីហនុជួបអ្នកវិនិយោគទុនចិនជិត ៥០ក្រុមហ៊ុន អាជីវកម្ម ដើម្បីរកគន្លឹះជម្រុញការងារអភិវឌ្ឍន៍ខេត្ត និងកាត់បន្ថយវិវាទ

2 សប្តាហ៍ មុន 13 តូ សុផល

ខេត្តព្រះសីហនុ ៖ រដ្ឋបាលក្រុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ

បានរៀបចំកម្មវិធីជួបសំណោះសំណាល ជាមួយក្រុមអ្នកវិនិយោគទុនជនជាតចិន ប្រមាណជិត ៥០ក្រុមហ៊ុន និងអាជីវកម្ម ដើម្បីរួមគ្នាស្វែងរកគន្លឹះអភិវឌ្ឍន៍មូលដ្ឋាននេះ ឱ្យកាន់តែរីកចំរើនទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធនានា និងសេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុ ជាពិសេសជម្រុញឱ្យសេដ្ឋកិច្ច របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះ ឱ្យកាន់តែប្រសើរថែមទៀត។

ពិធីជួបសំណោះសំណាលនេះ រៀបចំនៅសាលប្រជុំធំ របស់សាលាក្រុងព្រះសីហនុ ព្រឹកថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨
ដឹកនាំដោយលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ និង មានតំណាងក្រុមហ៊ុន ឬអាជីវករជនជាតិចិនជិត ៥០នាក់ បានចូលរួមជួបពិភាក្សាគ្នាផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!