ព្រឹតិ្តការណ៍ថ្មីៗ

លោកឧត្តមសេនីយ៍ត្រី ជូ សារុន ដឹកនាំប្រតិភូអញ្ជើញសួរសុខទុក្ខ លោក ហង្ស សុលីន មេបញ្ជាការរងក្រុងច្បារមនដល់គេហដ្ឋាន

6 ខែ មុន 12 តូ សុផល

កំពង់ស្ពឺ៖ រសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំប្រតិភូទៅសាកសួរទុក្ខ

លោកអនុសេនីយ៍ឯក ហង្ស សុលីន មេបញ្ជាការរងក្រុងច្បារមន ដែលមានលោកមានជម្ងឺធ្លាយក្រពះ ដែលតម្រូវឲ្យវះកាត់បន្ទាន់ និងបានមកសម្រាកព្យាបាលបន្តនៅផ្ទះ ។

លោកឧត្តមសេនីយ៍មេបញ្ជាការបានពាំនាំនូវការសាកសួរសុខទុក្ខ ពីសំណាក់ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ន មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលតែងតែយកចិត្តទុកដាក់សុខទុក្ខចំពោះនាយទាហាន នាយទាហានរងទាំងអស់ ។

លោកមេបញ្ជាការ លើកទឹកចិត្តលោក ហង្ស សុលីន ថាអង្គភាពមិនបានទុកយុទ្ធមិត្តមួយណាចោលនោះទេ បើទោះបីយុទ្ធមិត្តមានជម្ងឺ ឬត្រូវការចាំបាច់ខ្វះខាតអង្គភាពនិងចាត់ចែងជូនដើម្បីដោះស្រាយបញ្ហាខ្វះខាតបន្ទាន់ ។

លោកមេបញ្ជាការបន្តថាបើទោះបីបញ្ហាខ្វះខាតមួយចំនួនរបស់យុទ្ធមិត្តយើងអង្គភាពជួយបន្តនៅការខ្វះខាតទៅតាមលទ្ធភាពរបស់អង្គភាព ។ សូមជូនពរឲ្យឆាប់បានជាសះស្បើយ ដើម្បីបានវិលចូលបម្រើការក្នុងអង្គភាពវិញផងដែរ ។

ក្នុងឱកាសនៃការចុះសាកសួរសុខទុក្ខលោកមេបញ្ជាការបាននាំនៅថវិកាចំនួន២,១៥០,០០០រៀលផងដែរ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!