ព្រឹតិ្តការណ៍ថ្មីៗ

កុំតែបានចៅរត់ទៅប្រាប់ កុំអីមិនដឹងជាទៅរក(តា)នៅឯណាទេ

5 ខែ មុន 35 តូ សុផល

ខេត្តតាកែវ ៖ បុរសវ័យចំណាស់ម្នាក់ បានឌុបចៅស្រី ទៅដាក់មង នៅខាងកើតភូមិ ក្រែងបានត្រីខ្លះ យកមកហូប ស្រាប់តែទៅដល់ កំពុងតែដើរ រាយមង ក៌រអិលជើងធ្លាក់ចូលក្នុងរណ្តៅដី បណ្តាលអោយលេចបាត់ ដោយឃើញជីតា លេចទឹកមិនឃើញងើប ចៅស្រីបានរត់ទៅផ្ទះប្រាប់យាយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិសង្ហា ឃំុព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។បាននាំគ្នាទៅរកសព រហូតដល់ម៉ោង១៩និង២០នាទី ទើបរាវរកឃើញ យកឡើងមកលើគោក សាកសពត្រូវបានគេស្គាល់ឈ្មោះថាណុប រឿន ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃំុកើតហេតុខាងលើ។ក្រោយពេលកើតហេតុកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកទ្រាំងបានចុះធ្វើការស្រាវជ្រាវ នឹងមានការចូលរួមពីលោកគ្រូពេទ្យ មេភូមិ នឹងក្រុមគ្រួសារ បានធ្វើការពិនិត្យសាកសព ហើយជំនាញបានសន្និដ្ឋានថាជនរងគ្រោះពិតជាបានលង់ទឹកស្លាប់ពិតប្រាកដមែន ក្រោយពិនិត្យចប់សាកសពត្រូវបានក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយបងខន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!