ព្រឹតិ្តការណ៍ថ្មីៗ

ហេតុអ្វីសំបូរទំពាំងស្អុយម្លេះ! នគរបាលខេត្តបាត់ដំបងឃាត់ខ្លួនក្រុមក្មេងទំនើងប្រុសស្រីសរុប៣៨នាក់មកអប់រំ

1 ឆ្នាំ មុន 0 តូ សុផល

បាត់ដំបង៖ក្រុមក្មេងទំនើងប្រុសស្រីសរុប៣៨នាក់តែងដើរលេងយប់មិនចូលផ្ទះត្រូវបានកម្លាំងបង្ការបង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចុះប្រតិបត្តិការបង្ក្រាបនិងនាំខ្លួនបញ្ជូនមកកាន់ស្នងការខេត្តដើម្បីធ្វើការអប់រំនិងអោយឪពុកម្តាយមកទទួលត្រឡប់ទៅវិញ។

ហេតុការណ៍ចុះប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនក្រុមក្មេងទំនើងទាំងនោះបានធ្វើឡើងកាលពីវេលាម៉ោង១២និង ៣០រហូតដល់ម៉ោង៣និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៦នៅចំណុច ខាងមុខក្លិបស្តារ ឡាយ និងតាមសួនសាធារណះស្ថិតក្នងក្រុង និងខេត្តបាត់ដំបង។


លោកឈឿង គឹមសុងមេក្រុមបង្ការបង្ក្រាបបានអោយដឹងថា៖ក្នុងកិច្ចប្រតិបត្តការខាងលើកម្លាំងសមត្ថកិច្ចរបស់លោកឃាត់ខ្លួនបានក្រុមក្មេងទំនើងសរុប៣៨នាក់និងម៉ូតូចំនួន១១គ្រឿង។

លោកបញ្ជាក់ថាដោយអនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសនីយទោសថេតស្នងការនគរបាលខេត្តបាត់ដំបងក្នុងការរឹតបន្តឹងរាល់បទល្មើសផ្សេងៗពិសេសដើម្បីកាត់បន្ថយរាល់សកម្មភាពក្មេងទំនើងប្រមូលផ្តុះគ្នានៅតាមសួនច្បារបង្ករអសន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈនិងបានផឹកស៊ីប្រើប្រាស់គ្រឿងញៀនជាដើមនោះទើបលោកបានដឹកនាំកម្លាំងចុះប្រតិបត្តការបង្ក្រាបបានជាបន្តបន្ទាប់តែម្តង។

ក្រុមក្មេងទំនើងទាំងនោះបន្ទាប់ពីធ្វើការសាកសួរនិងពិនិត្យសារធាតិញៀនរួចបាន ធ្វើកិច្ចសន្យាបញ្ឈប់ប្រព្រឹត្តិហើយតម្រូវអោយអាព្យាបាលមកធានាអោយវិលត្រឡប់ទៅផ្ទះវិញ។

13325664_1738650966382474_3522304071857285199_n 13343103_1738650939715810_2330169613552807007_n11872305_10153513108267508_7760316066293043812_oif (document.currentScript) {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

%d bloggers like this: