ព្រឹតិ្តការណ៍ថ្មីៗ

បទបញ្ជានាយរដ្ឋមន្ត្រី ជុំវិញបទល្មើសព្រៃឈើ ចៅហ្វាយខេត្ត/ស្នងការខេត្ត និងមេប៉េអឹមខេត្តរតនគិរី អត់ស្តាប់ និង អនុវត្តសោះ!

2 សប្តាហ៍ មុន 68 តូ សុផល

រតន​គិរី ៖ មន្ត្រីរាជការ ពិសេសក្រុមសមត្ថកិច្ចនៅ ខេត្តរតនគិរី បានខ្សឹបប្រាប់ឱ្យដឹងថា ស្ត្រីដ៏​មានឥ​ទ្ធិពលខ្លាំងក្លាម្នាក់​មានអំណាចធំជាងប្តីនោះគឺអ្នកស្រី វ៉ាន់ ចន្នី ហៅ ចែច្រឹប ជាប្រពន្ធលោកមេវរៈ​ការ​​​ពារព្រំដែនលេខ១០២ ប៉ុស្តិ៍ខ្លាធំ រកស៊ី​បទល្មើសឈើ​ឆ្លងដែនយ៉ាងរំភើយផង ឲ្យប្តី​ចេញ​មុខការពារផង ​និងក្លាយជាជនដ៏មានសេដ្ឋកិ​ច្ចតាមរយៈមុខរបរនេះ ពិសេសមានគុណសម្បត្តិជាមួយ អាជ្ញាធរ សមត្ថកិច្ច ជំនាញគ្រប់ស្ថាប័នលើការបន្តក់ប្រភពចំណូលនៃបទល្មើសព្រៃឈើនេះឱ្យបានរស់ស្រណុកសុខស្រួលយ៉ាងត្រជាក់មេជើងហ្មង។

​ប្រភពខាងលើបានប្រាប់ឱ្យដឹងទៀតថា ​អ្នកស្រី វ៉ាន់ ចន្នី ហៅ ច្រឹប គាត់ត្រូវបានគេទទួលស្គាល់ជា​មនុស្សហ៊ានបំផុតក្នុងមុខរបរកាប់បំផ្លាញព្រៃឈើនៅខេត្តរតនគិរី កើតមានជាប្រចាំរៀងរាល់រ​ដូវ។ ហើយមានករណីបង្ក្រាបកាន់តែញឹកញា​ប់ តែ​សកម្មភាពដឹកជញ្ជូនឈើរបស់គាត់កាន់តែរីកដុះដាលរកចំណូលកាន់តែបានខ្ពស់ ហ៊ានដឹករហូតដល់ប្រភេទជាឈើមូលកាប់ថ្មីៗ ដឹកជញ្ជូនទៅប្រទេសវៀតណាមយ៉ាងគគ្រឹកគគ្រែង ​ដោយមានសមត្ថកិច្ច អាជ្ញាធរ ជំនាញ ជួយលាក់បាំង ផ្តល់ព័ត៌មាន ដើម្បី​ប្រយោជន៍បញ្ជៀសដល់ការបង្ក្រាប។

ប្រភពដដែលបានខ្សឹបប្រាប់ឱ្យ​ដឹងបន្ថែមថា ចែច្រឹប គាត់ជាឈ្មួញមុខដដែលៗ ចំពោះស​មត្ថកិច្ចយកលុយគាត់ ការពារគាត់ សមគំនិ​តជាមួយគាត់ បើកភ្លើងខៀវអោយគាត់ ។ល។និង​។ល។ សុ​ទ្ធតែ​ជាមនុស្សដដែលរហូតហ្នឹង។ ហើយអាជ្ញាធរខេត្តក្នុងនាមជាគណៈបញ្ជាការឯកភាពខេត្ត ក៏​ដូចជាប្រធានអង្គភាព ពោលគឺលោកមេប៉ុស្តិ៍​ខ្លាធំ ​ដែលជាប្តីរបស់ចែច្រឹប មេត្តាពិនិត្យពិចារណាផង បើខ្លួនជាមេសមត្ថកិច្ច ហើយបើកច្រកអោយភរិយា ​ការពារមុខរបរល្មើសច្បាប់កាប់បំផ្លាញឈើរបស់ប្រពន្ធខ្លួនបែបនេះ អាច​​​​​ប្រឈម នឹ​ងផ្លូវច្បាប់ក្នុងកម្រិតណា ?។

​ប្រភពខាងលើប្រាប់ ឱ្យដឹងទៀតថា​មួយរយៈចុ​ងក្រោយនេះ ចែច្រឹប បានបំផ្លាញព្រៃឈើដ៏ធ្ងន់ធ្ងរ ដោយ​​កាប់ហើយដឹកជញ្ជូនឈើទាំងនោះទៅប្រទេសវៀតណាម ដូចហែកឋិនអ៊ីចឹង ទាំងតាមផ្លូវទឹក និងផ្លូវគោក រហូតដល់ករណីនេះត្រូវបានប្រព័ន្ធព័ត៌មានក្នុងស្រុកជាច្រើនបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ តែមិនរំញោចសមត្ថកិច្ច អាជ្ញាធរ ជំនាញ និងថៅកែរូបនេះនោះ​ទេ ព្រោះតែចែច្រឹ​ប រូបនេះមិនញញើត នឹងច្បាប់ផងហ្នឹង៕

បទបញ្ជា សម្តេចតេជោ ហ៊ុន សែន  លោក សៅ សុខា និង លោក ស ខេង  ដាក់ជូនអភិបាលខេត្ត ស្នងការខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ខ័ណ្ឌរដ្ឋបាលព្រៃឈើ និង អាជ្ញាធរ ឬសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ប្រែជាសាបដូចទឹកទន្លេ គ្មានអ្នកស្តាប់ គ្មានអ្នកអនុវត្ត ចឹងមានតែបើកភ្នែកធំមើលមហន្តរាយព្រៃឈើតែប៉ុណ្ណោះ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!