ព្រឹតិ្តការណ៍ថ្មីៗ

លោក​ ចេង មុនីរ៉ា ជំរុញអោយការសាងសងផ្សារច្បារអំពៅ រួចរាលកាន់តែឆាប់កាន់តែប្រសើរ!

1 ឆ្នាំ មុន 30 តូ សុផល

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨​ ខែវិច្ឆិកា​ ឆ្នាំ២០១៨ លោក​ ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ​ រួមជាមួយមន្រ្តីក្រោមឱវាទ បានចុះពិនិត្យការដ្ឋានសាងសង់ផ្សារច្បារអំពៅ​ មានទីតាំងស្ថិតក្នុងសង្កាត់ច្បារអំពៅទី២។ក្នុងឱកាសចុះត្រួតពិនិត្យនេះ លោកអភិបាលបាន ជម្រុញដល់ក្រុមហ៊ុនម៉ៅការសាងសង់ សូមធ្វើការសាងសង់ឲ្យបានឆាប់រហ័ស ដើម្បីបំរើផលប្រយោជន៏ដល់អាជីវករ និងបងប្អូនប្រជាពលរដ្ឋទូទៅក្នុងមូលដ្ឋាន ។

គួររំលឹកដែរថា ផ្សារច្បារអំពៅ ចំនួន៥៨៨តូប ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង ដែលមានរយៈពេលជាង១១ម៉ោង ទើបយើងពន្លត់បានទាំងស្រុង។ អគ្គិភ័យចាប់ផ្ដើមឆេះ នៅម៉ោងជាង១០យប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ​២០១៨​ ហើយនៅវេលាម៉ោង៣រសៀលថ្ងៃទី១៦ ខែមីនា ទើបអគ្គិភ័យនេះរលត់ទាំងស្រុង។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី ធ្លាប់បញ្ជាក់ប្រាប់ថា ការសាងសង់ផ្សារច្បារអំពៅនេះ ជា អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនដល់អាជីវករផ្សារច្បារអំពៅ រួមមាន៖
១. ការជួយកសាងឡើងវិញដំបូលរួមនៃផ្សារដែលត្រូវបានបំផ្លាញដោយអគ្គីភ័យ
២. ការជួយកសាងហេដ្ឋារចនាសម្ព័ន្ធជុំវិញផ្សារ
៣. ចាក់បេតុង និងរៀបចំផ្លូវក្នុងផ្សារ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ