ព្រឹតិ្តការណ៍ថ្មីៗ

យុវជនស្រីប្រុសពីរនាក់បើកម៉ូតូក្នុងល្បឿនលឿនត្រង់ចំណុចផ្លូវបែកជាបួនមិនប្រយត័្នជ្រុលទៅបុករថយន្តមួយរងរបួសធ្ងន់ស្រាល

2 សប្តាហ៍ មុន 12 តូ សុផល

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង៩:៥០នាទីយប់ ថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១៨

ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៤កែងនិងផ្លូវលេខ៥១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពពត៌មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញយុវជនម្នាក់រួមដំណើរជាមួយស្រីម្នាក់បើកម៉ូតូម៉ាកMSX ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GA-3402ទិសដៅពីជើងទៅត្បូងលុះមកដល់ផ្លូវបំបែកជាបួនមិនប្រយត័្នបានជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាកToyota REVO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AJ-0708 ទិសដៅពីលិចទៅកើតពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ស្រាលពីរនាក់ត្រូវបានបញ្ជួនទៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងរួចយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាន នគរបាល ខណ្ឌដូនពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!