ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីយកម៉ូតូគេ ទៅបញ្ចាំ

7 ខែ មុន 47 តូ សុផល

 ភ្នំពេញ៖ នៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១១ និង១០នាទី ប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ករណីរំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូយកទៅបញ្ចាំ) នៅចំណុចផ្ទះសំណាក់សម្បត្តិមាស ផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ០១លើក បង្កឡើងដោយេជានសង្ស័យ០១នាក់។ 

ប្រភពព័ត៌ពីសមត្ថកិច្ចបានឱ្យដឹងថាបានឃាត់ខ្លួន ជនសង្ស័យចំនួន ០១នាក់ ឈ្មោះ  នូ អ៊ិតភីរម្យ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រួបង្រៀន ស្នាក់នៅក្នុងវិទ្យាល័យសុខអានព្រៃសណ្តែក ភូមិព្រៃសណ្តែក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ (គ្មានសារធាតុញៀន) ។

ជនងគ្រោះចំនួន ០១នាក់មាន ឈ្មោះ   ផាត បញ្ញា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន ស្នាក់នៅផ្ទះលេខ១០៧ ផ្លូវបេតុង  ភូមិកោះដាច់ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។

សម្ភារៈបាត់បង់ ៖ ម៉ូតូចំនួន ០១គ្រឿង ម៉ាកសេ១២៥ ពណ៍ខ្មៅ ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ 1FK-7325 (ម៉ូតូរបស់ជនរងគ្រោះ) ។

សមត្ថកិច្ចបានបន្តទៀតថា មុនពេលកើតហេតុថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១៨  ជនរងគ្រោះនិងជនសង្ស័យជាមិត្តភក្ត្រ័និងគ្នា បានមកជួលបន្ទប់ផ្ទះសំណាក់សម្បត្តិមានស្នាក់នៅ (ចំណុចកើតហេតុខាងលើ) លុះព្រឹកឡើងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល០៦ និង១០នាទី ជនសង្ស័យបានប្រើល្បិចខ្ចីម៉ូតូពីជនរងគ្រោះដោយនិយាយប្រាប់ជនរងគ្រោះថា ខ្ចីម៉ូតូជិះទៅដូរខោអាវ ក្រោយពីបានខ្ចីម៉ូតូបាន ជនសង្ស័យបានជិះម៉ូតូរបស់ជនរងគ្រោះយកទៅបញ្ចាំនៅកាស៊ីណូ(NAGA) ក្នុងតម្លៃចំនួន៦៧០ដុល្លា រួចយកលុយទៅលេងល្បែងចាញ់អស់ ។ 

រហូតដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ១១ និង ១០នាទី មិនឃើញជនសង្ស័យយកម៉ូតូមកប្រគល់ឲ្យវិញ ជនរងគ្រោះបានដើររកឃើញជនសង្ស័យនៅម្តុំមុខសាលាគរុកោសល្យ (សង្កាត់ចតុមុខ) រួចជនរងគ្រោះ និងមិត្តភ័ក្ត្រឈ្មោះ មុំ វ៉ារ៉េន បាននាំគ្នាឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថិកិច្ចប៉ុស្តិ៍រដ្ឋបាលទឹកថ្លា ធ្វើការសាកសួរ ហើយជនរងគ្រោះបានដាក់ពាក្យ    បណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។ 

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

 

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!