ព្រឹតិ្តការណ៍ថ្មីៗ

ក្រុមហ៊ុន​ HARVEY LAW GROUP បង្អួតសម្រស់កោះលំហែ​វិស្សមកាល​ ឋិតក្នុងគម្រោងអភិវឌ្ឍន៍ SIX SENSES ST. KITTS & NEVIS

5 ខែ មុន 34 តូ សុផល

ភ្នំពេញ៖​ ក្រុមហ៊ុន Harvey Law Group (HLG) និង Range Developments (Range) បានធ្វើការប្រកាសពីចំណងដៃគូរ​ យុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ដែល HLG

ទទួលបានភាគហ៊ុនជាង 20% នៅក្នុងគម្រោង Six Senses របស់ប្រទេស St. Kitts ដែលទើបបង្កើត និងកំពុងអភិឌ្ឍន៍ដោយក្រុមហ៊ុន Range ក្រោមកម្មវិធីទទួលបានសិទិ្ធជាពលរដ្ឋនៅក្នុងប្រទេស St. Kitts តាមរយៈគម្រោងវិនិយោគ។

តាមរយៈទំនាក់ទំនងជាដៃគូនេះ គឺដើម្បីផ្តល់នូវការ​ ចូលរួមក្នុងគម្រោងអភិវឌ្ឍន៍នេះ​ ទៅដល់អតិថិជនរបស់ HLG ដែលជាការិយាល័យច្បាប់​ ប្រចាំតំបន់អាស៊ី ឯកទេសលើការធ្វើអន្តោប្រវេសន៍ និង ទទួលបានសញ្ជាតិតាមរយៈការវិនិយោគ ហើយ HLG នឹងបង្ហាញថា​ មូលហេតុអ្វីបានជាគម្រោង Six Senses ក្នុងប្រទេស St. Kitts នឹងក្លាយជាតំបន់វិស្សមកាលដ៏ទាក់ទាញ​បំផុត​ សម្រាប់អ្នក។

St. Kitts & Nevis គឺជាឋានសួគ៌ដ៏រ៉ូមែនទិច​ ដែលមិនទាន់មានអ្នកស្គាល់ច្រើននោះទេ​ កោះនេះមានប្រជាជន​ ចំនួន 55,982 នាក់ និងតំបន់ប្រវត្តិសាស្ត្រជាង 200 កន្លែង និង មានភ្នំភ្លើងអសកម្មប្រវែង 260 គីទ្បូវម៉ែត្រការ៉េក្នុងតំបន់ឋានសួគ៌នេះ។ អ្នកទេសចរអន្តរជាតិ ធ្វើដំណើរ​ពីសហរដ្ឋអាមេរិក​ កាណាដា និង​ចក្រភពអង់គ្លេស ក៏ដូចជាជើងហោះហើរបន្តពីតំបន់អឺរ៉ុប និង សេវាកម្មក្នុងតំបន់ពីប្រទេសដទៃនៅក្នុងតំបន់ Caribbean។​ កាលពីពេលថ្មីៗនេះ ក្នុងឆ្នាំ 2017 កោះនេះទទួលបានអ្នកទេសចរថ្នាក់ខ្ពស់ប្រហែល 114,000 នាក់។

គម្រោងអភិវឌ្ឍន៍របស់ Six Senses St. Kitts ទទួលបានការអនុញ្ញាតពីម្មវិធីទទួលបានសញ្ជាតិ St. Kitts & Nevis តាមរយៈការវិនិយោគ កម្មសិទ្ធរបស់រដ្ឋាភិបាលផ្ទាល់ ដែលជាកម្មវិធីទទួលបានសញ្ជាតិ ពឹងផ្អែកលើការវិនិយោគមានវ័យចំណាស់បំផុតរបស់ពិភពលោក ហើយផ្តល់នូវជម្រើសវិនិយោគលើអចលនទ្រព្យក្នុង St. Kitts & Nevis ជាមួយនឹងលិខិតឆ្លងដែនដែលរៀបចំបានត្រឹមត្រូវ សម្រាប់វិនិយោគិន និងសមាជិកគ្រួសាររបស់ពួកគេ។

តើអ្នកអាចវិនិយោគ​ លើឋានសូគ៌មួយនេះ​ បានយ៉ាងដូចម្តេច? ភាគហ៊ុនមួយចំណែកនៃភាពជាដៃគូរលើ Six Senses St. Kitts មានតម្លៃត្រឹម USD$ 220,000 ឥទ្បូវនេះតាមរយៈរចនាសម្ព័ន្ធ​ នៃគម្រោងមានកំណត់ ដែលអាចឲ្យវិនិយោគិនទទួល​ បានការស្នាក់នៅរយៈពេល 7 យប់ជារៀងរាល់ឆ្នាំនៅរីសត និងភាគហ៊ុននៃចំណូលទទួលបានតាមការប៉ាន់ស្មាន 4-10% ក្នុងមួយឆ្នាំ។ ការវិនិយោគលើគម្រោងនេះនឹងអាចឲ្យវិនិយោគិន និង ក្រុមគ្រួសាររបស់គេមានសិទ្ធិអាចស្នើសុំសញ្ជាតិ​ ពេញមួយជីវិតពីប្រទេស St. Kitts & Nevis តាមរយៈកម្មវិធីទទួលបានសញ្ជាតិតាមការវិនិយោគដែលទ្រទ្រង់ដោយរដ្ឋាភិបាលផ្ទាល់។

អ្វីដែលមនុស្សជាច្រើន​ មិនសូវចាប់អារម្មណ៍នោះគឺ វិនិយោគិនអាចរក្សានូវភាគហ៊ុនក្នុង Six Senses St. Kitts រយៈពេល 7 ឆ្នាំមុននឹងអាចលក់ចេញ ទទួលបាន​លុយត្រលប់មកវិញ និង រក្សាទុកនូវសញ្ជាតិក្នុង St. Kitts & Nevis បានមួយជីវិត។ ជម្រើសផ្លូវចេញនេះអាចផ្តល់នូវប្រាក់ចំណេញ និង ចំណូលតទៅមុខពីការវិនិយោគនេះ។ អ្នកគួរតែលក់ភាគហ៊ុនចេញ​ ទៅកាន់ភ្នាក់ងារស្របច្បាប់របស់កម្មវិធីទទួលបានសញ្ជាតិ​ តាមការវិនិយោគ។ HLG គឺជាការិយាល័យច្បាប់លេចធ្លោមួយ​ លើពិភពលោកនេះដែលជាភ្នាក់ងារស្របច្បាប់ ដើម្បីតំណាងឲ្យកម្មវិធីទទួលបានសញ្ជាតិតាមការវិនិយោគនៅក្នុង Caribbean។

លោក Mohammed Asaria ស្ថាបនិករបស់ Range Developments និយាយថា៖ “ចាប់តាំងពីការប្រកាសអំពីគម្រោង Six Senses St. Kitts & Nevis ហើយមក ខ្ញុំមានភាពរីករាយទៅលើចំណាប់អារម្មណ៍វិជ្ជមានទៅលើគម្រោងក្នុងពេលដែលខ្ញុំធ្វើដំនើរមកកាន់អាស៊ីអាគ្នេយ៍ជាមួយ Harvey Law Group”។

លោក Jean-Francois Harvey ដៃគូរគ្រប់គ្រងសាកលរបស់ Harvey Law Group ដែលជាការិយាល័យអន្តោប្រវេសន៍ឈានមុខគេក្នុងអាស៊ី កាន់កាប់គម្រោងនៅក្នុងអាស៊ីអាគ្នេយ៍ និយាយថា៖ “ពួកយើងជឿជាក់ថា តាមរយៈប្រេន Six Senses និង បទពិសោធន៍របស់ Range Development នៅក្នុងតំបន់ Caribbean នេះជាមូលហេតុមួយដែលយើងវិនិយោគកេរ្តិ៍ឈ្មោះរបស់យើង និងហ៊ុនជាង 100 ទៀតយ៉ាងខ្លាំងលើគម្រោងនេះ”។

លោក Mr. Bastien Trelcat ដៃគូរគ្រប់គ្រងរបស់ Harvey Law Group ក្នុងអាស៊ីអាគ្នេយ៍និយាយថា៖ “ក្នុងនាមជាយីហោបដិសណ្ឋារកិច្ចដ៏ប្រណិតមួយនេះ Six Senses ត្រៀមនឹងផ្តល់នូវបទពិសោធន៍ថ្នាក់ផ្កាយ 6 ក៏ដូចជាបរិយាកាសយ៉ាងស្ងប់ស្ងាត់ ដាច់តែឯង ទៅកាន់ភ្ញៀវដែលអញ្ជើញមកស្នាក់នៅរីសតនេះ។ ការស្នាក់នៅ​រយៈពេល 7 យប់ផ្តល់ឲ្យវិនិយោគិនទាំងអស់ អាច​រីករាយនឹងបទពិសោធន៍ដំបូង និង ឥតខ្ចោះរបស់ Six Sense នៅក្នុងប្រទេស St. Kitts ដែលមិនងាយរកបាន​នៅក្នុងទីផ្សារអចលនទ្រព្យកំពុងលូតលាស់នោះទេ”៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!