ព្រឹតិ្តការណ៍ថ្មីៗ

គោយន្តកែច្នៃ លួចដឹកឈើប្រណិតខុសច្បាប់ត្រូវកម្លាំងសមត្ថកិច្ចចម្រុះបង្ក្រាប..!!

3 ខែ មុន 27 តូ សុផល

 

(រតនគិរី)៖ កម្លាំងនគរបាលស្រុកអូរជុំ បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងកងរាជអាវុធហត្ថស្រុកអូរជុំ និងកម្លាំងជំនាញរដ្ឋបាលព្រៃឈើស្រុកអូរជុំ បានចុះស្ទាក់ចាប់បង្រ្កាបគោយន្តកែច្នៃដឹកឈើប្រណីតមួយគ្រឿងកាលពីវេលាម៉ោង១១នឹង៣០នាទីយប់រំលងអាធ្រាត ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅត្រង់ចំណុចភូមិម៉ាស ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី ។

តាមរបាយការណ៍របស់សមត្ថកិច្ចដែលចុះបង្ក្រាបបានឲ្យដឹងថា គោយន្តកែច្នៃផ្ទុកឈើប្រភេទកកោះចំនួន១០កំណាត់ មុខកាត់៣០គុណ៤០ មានប្រវែង៤ម៉ែត្រ ស្មើនឹង ៣.៨៩៩ ម៉ែត្រគូប ។

ក្នុងនោះដែរគោយន្តកែច្នៃនិងឈេី ទាំងនេះត្រូវបានកម្លាំងចម្រុះបញ្ជូនទៅខណ្ឌរដ្ឋបាលព្រៃឈើមករក្សាទុក ដើម្បីអនុវត្តតាមនីតិវិធីបន្ត ។

ការចុះបង្ក្រាបគោយន្តដឹកឈើខាងលើនេះដែរ មិនត្រូវបានសមត្ថកិច្ចប្រាប់ពីអត្តសញ្ញាណម្ចាស់ឈើនោះទេ ។
គេសង្ស័យថា គោយន្តដឹកឈើខាងលើនេះប្រហែលមិនបានប្រាប់សមត្ថកិច្ចហើយមើលទៅ ? បានជាលួចដឹកឈើស្ងាត់ៗ បែកការណ៍ដល់សមត្ថកិច្ចភ្លាម ទើបធ្វើការបង្ក្រាបបែបនេះ បើមិនដូច្នោះទេនោះឈើទាំងនេះប្រហែលទៅដល់ប្រទេសវៀតណាមបាត់ទៅហើយ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!