ព្រឹតិ្តការណ៍ថ្មីៗ

ប្រទះឃើញបុរសម្នាក់ ដេកស្លាប់លើគ្រែ មុខសាលាបឋមសិក្សាសែនសុខសង្ស័យខ្យល់គ

7 ខែ មុន 21 តូ សុផល

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់លើគ្រែមុខសាលាបឋមសិក្សាសែនសុខសង្ស័យខ្យល់គ

បង្កភ្ញាក់ផ្អើលនិងរាយការណប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យកាលពីម៉ោង ០៨និង០០នាទីព្រឹក ថ្ងៃទី ២៦ខែ វិច្ឆិការ ឆ្នាំ ២០១៨ ស្ថិតនៅភូមិ៤សង្កាត់ឃ្មួញ ខណ្ឌ សែនសុខ ។សពឈ្មោះ សៀង វុទ្ធី អាយុ ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដបច្ចុប្បន្នមានផ្ទះនៅភូមិកាច្រេស សង្កាត់គោករការ ខណ្ឌព្រែកព្នៅ។
តាមសំដីស្ត្រីឈ្មោះ វ៉ន សាវី អាយុ ៣៣ឆ្នាំត្រូវជាក្មួយបានប្រាប់ថាពូគាត់មានជម្ងឺប្រចាំកាយ(ទៀចទឹក)ដោយមិនចង់អោយកូនក្មួយពិបាកគាត់បានចេញពីផ្ទះដោយជិះកង់មកជាមួយផងដោយដើររើសអេតចាយតាមដងផ្លូវលុះមួយខែរឺក៍ពីខែទើបចូលផ្ទះម្តង ២ទៅ ៣ថ្ងៃទើបចេញមកវិញ លុះដល់ព្រឹកខាងលើបាន
ទទួលដំណឹងតាមអ្នកជិតខាងទៅប្រាប់ថាឃើញពូគាត់ដេកស្លាប់លើគ្រែមុខសាលាបឋមសិក្សាសែនសុខទើបគាត់មកឃើញពូគាត់ពិតប្រាកដមែន។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាកាលពីល្ងាចមុនកើតហេតុឃើញជនរងគ្រោះអង្គុយលើគ្រែផឹកស្រាថ្នាំម្នាក់ឯងលុះព្រឹកថ្ងៃទី២៦ខែ វិច្ឆិការ ឆ្នាំ ២០១៨ ប្រទះឃើញជនរងគ្រោះ
ដេកស្លាប់និងបានបង្ករភ្ញាក់ផ្អើឡើងប្តឹងសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យតែម្តង។ប្រភពបានបន្តថាបុរសដែលដេកស្លាប់ខាងលើនេះគេទើបតែប្រទះឃើញដើរនៅចំណុចខាងលើនេះកាលពីថ្ងៃទី២១វិច្ឆិការ២០១៨ថ្មីៗនេះទេមុនស្លាប់បុរសខាងលើបានប្រាប់គេឯងថាគាត់ស្នាក់នៅក្នុងសង្កាត់គោករការ ដោយមានទំនា
ស់ជាមួយក្រុមគ្រួសារទើបគាត់បានចាកចេញពីផ្ទះតែម្តងទៅ។

បច្ចុប្បន្នសាកសពប្រគល់អោយបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!