ព្រឹតិ្តការណ៍ថ្មីៗ

រថយន្ត​ស៊េរីនើប Mercedes Benz C300 ថ្មីស្រឡាង បើកលឿនដូចហោះ ពន្លះក្បាលនាគពុះចែកទ្រូងផ្លូវ លាន់ដូចរន្ទះ!

2 សប្តាហ៍ មុន 37 តូ សុផល

រាជធានីភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយបុរសម្នាក់ទៀត បើករថយន្ត Mercedes Benz C300 ស៊េរីទំនើប បោះពួយក្នុងល្បឿនលឿនដូចហោះ បានជ្រុលចង្កូតទៅបុករបាំងថ្មក្បាលព្រួញពុះចែកទ្រូងផ្លូវ បណ្តាលវៀចអស់មួយកង់ ចំណែកឯរថយន្តបង្កខ្ទេចផ្នែកខាងមុខផ្ទប់ជាប់របាំងថ្មបើកទៅមុខលែងរួច និងផ្ទុះពោងសុវត្ថិភាពចេញពីចង្កូតរថយន្តផងដែរ តែសំណាងល្អមិនបង្កឲ្យមានមនុស្សណាម្នាក់ រងរបួសនោះទេ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង០១និង១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅត្រង់ចំណុចមុខ​ហាង​កាហ្វេ​ ដាលី តាមបណ្តោយផ្លូវព្រះសីហនុ កែងផ្លូវ១១៣ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ​។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ភ្នាក់ងារ​ TNN ដឹងថា នៅមុនពេលកើតហេតុ ខណៈមេឃកំពុងភ្លៀង​រលឹម​ស្រិចៗ​ គេឃើញបុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀត សង្ស័យស្រវឹងស្រា បើករថយន្តស៊េរីទំនើបថ្មីស្រឡាងមួយគ្រឿង ម៉ាក Mercedes Benz C300 ពណ៌ស (គ្មានស្លាកលេខ) បានធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុ ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតទៅបុករបាំងថ្មក្បាលព្រួញពុះចែកទ្រូងផ្លូវ បណ្តាលវៀចមួយកង់ ចំណែកឯរថយន្តបង្កខ្ទេចផ្នែកខាងមុខផ្ទប់ជាប់របាំងថ្មបើកទៅមុខលែងរួច​ និងផ្ទុះពោងសុវត្ថិភាពចេញពីចង្កូតរថយន្តផងដែរ តែសំណាងល្អមិនបង្កឲ្យមានមនុស្សណាម្នាក់ រងរបួសនោះទេ។ ភ្លាមៗនោះ​អ្នកបើកបរ​ក៏បានហៅ​រ៉ឺម៉ក់​កង់បី​ មកដឹកបុរសម្ចាស់រថយន្ត​ចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្ដង។

បច្ចុប្បន្ន​ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានរាយការណ៍​ប្រាប់សមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីរងចាំរងចាំដោះស្រាយសងការខូចខាតទ្រព្យសម្បត្តិរដ្ឋទៅតាមផ្លូវច្បាប់៕ (អត្ថបទរូបភាព​ ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!