ព្រឹតិ្តការណ៍ថ្មីៗ

​មុខសញ្ញា ប្លន់​រថយន្ដ​ ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

4 ខែ មុន 49 តូ សុផល

​ភ្នំពេញ​៖​ កាលពី​ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៥​និង​៣០​នាទី​ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រោមការ​ដឹកនាំ​ចង្អុលបង្ហាញ​ពី​

ឯកឧត្តម​ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ បាន​បើក​ប្រតិបត្តិការ​ និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ ឡាយ​ សុ​ផ​ន​ ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ​ នៅ​ចំណុច​ស្រុក​ពញាឮ​ ខេត្តកណ្ដាល​ ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ងា​ន​ទម្ងន់ទោស​ (​ប្លន់​រថយន្ដ​)​ ដែល​ប្រព្រឹត្ត​នៅ​សង្កាត់​លេខ​១​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះ​សីហ​នុ​ នា​យប់​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ និង​បាន​ដកហូត​រថយន្ដ​មួយ​គ្រឿង​ ម៉ាក​ Fortuner​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2BA-2718​។​

​បន្ទាប់​ពី​ឃាត់ខ្លួន​ និង​ឆ្លង​តាម​ការ​សួរនាំ​ កម្លាំង​ការិយាល័យ​ បាន​បន្ដ​ទៅ​ឃាត់ខ្លួន​បក្ខពួក​ម្នាក់​ទៀត​ឈ្មោះ​ ហុង​ សា​រឿ​ន​ អាយុ​៥០​ឆ្នាំ​ នៅ​ចំណុច​ភូមិ​ពុទ្ធ​សាំង​ ឃុំ​ស្រ​ង៉ែ​ ស្រុក​ត្រាំ​ង​ ខេត្តតាកែវ​ ដោយ​ឈាន​ដល់​ការ​ដកហូត​អាវុធ​ខ្លី​មួយ​ដើម​ ដែល​ប្រើប្រាស់​សម្រាប់​ធ្វើ​សកម្មភាព​ ដែល​ដាក់​ក្នុង​កំសៀវ​កប់​ដី​ក្រោម​ដើម​ត្របែក​នៅ​ក្រោយ​ផ្ទះ​ ស្ថិត​ក្នុងភូមិ​ឃុំ​ខាងលើ​ ម៉ាក​C2075​ លេខ​A257297​ បង់​មួយ​ គ្រាប់​១០​គ្រាប់​ ។​

​សូម​បញ្ជាក់​ដែរ​ថា​ ជនសង្ស័យ​ឈ្មោះ​ ហុង​ សា​រឿ​ន​ កាលពី​អំឡុង​ឆ្នាំ​២០០០​ ធ្លាប់​ធ្វើ​សកម្មភាព​បាញ់​សម្លាប់​ទៅ​លើ​មនុស្ស​២​នាក់​ ប្រុស​ម្នាក់​ ស្រី​ម្នាក់​ ដោយ​ប្រើ​កាំភ្លើង​វែង​ម៉ាក​ AK47​ នៅ​ភូមិ​រវាង​ ស្រុក​ទ្រាំង​ ខេត្តតាកែវ​ និង​បាន​ជាប់​ពន្ធនាគារ​រយៈពេល​១៣​ឆ្នាំ​ ចាប់ពី​ថ្ងៃ​ទី​០៩​ ខែកក្កដា​ ឆ្នាំ​២០០០​ ដល់​ថ្ងៃ​ទី​០៩​ ខែកក្កដា​ ឆ្នាំ​២០១៣​ នៅ​ពន្ធនាគារ​ ខេត្តតាកែវ​។​

​ដោយឡែក​ឈ្មោះ​ ឡាយ​ សុផល​ ក៏​ធ្លាប់​ជាប់​ពន្ធនាគារ​១១​ឆ្នាំ​ផង​ដែរ​ ពី​បទ​ប្លន់​ នៅ​ឆ្នាំ​២០០០​ ដល់​ឆ្នាំ​២០១១​ នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​ ខេត្ត​ត្បូងឃ្មុំ​។​

​ក្រោយ​ការ​ឃាត់ខ្លួន​កម្លាំង​ជំនាញ​ បាន​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ និង​សម្ភារ​ដកហូត​ខាងលើ​ មក​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ ដើម្បី​ធ្វើការ​សាកសួរ​ រួច​បាន​ប្រគល់​ជូន​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ ដែល​ជា​ម្ចាស់​ករណី​ ចាត់ការ​បន្ដ​តាម​នីតិវិធី​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!