ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តនិងគោយន្តបុកគ្នាបណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់បែកក្បាលស្លាប់យ៉ាងអាណោចអាធ៌ម

2 សប្តាហ៍ មុន 65 តូ សុផល

បាត់ដំបង៖សេចក្តីរាយការណ៍ពីស្រុករតនមណ្ឌលបានឲ្យដឹងថានៅវេលាម៉ោង ២២ និង៤០ នាទី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង១លើករវាងរថយន្តម៉ាកហុីយ៉ាន់ដាយ និងគោយន្តបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ(57A)ចំណុចភូមិដង្គត់ ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានអោយដឹងថា៖មុនពេលកើតហេតុមានរថយន្តម៉ាកខាងលើបើកបរដោយឈ្មោះ អុឹម សុភ័ក្រ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅឃុំត្រែង ស្រុករតនៈមណ្ឌល ក្នុងទិសដៅពីកើត ទៅលិចបុកគោយន្តពីក្រោយសង្ស័យងងុយដេក។

ជនរងគ្រោះឈ្មោះ៖ផង ឈៀម ភេទប្រុស អាយុ៦៩ឆ្មាំ (ស្លាប់)ជាតៃកុង គោយន្ត មានទីលំនៅក្នុងភូមិដង្គត់ ឃុំ ស្តៅ ស្រុករតមណ្ឌល ខេត្តបាត់ដំបង។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើការវាស់វែងដើម្បីធ្វើកំណត់ហេតុដោះស្រាយដោយសន្តិវិធី រីឯសពជនរងគ្រោះប្រគល់ឲ្យក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!