ព្រឹតិ្តការណ៍ថ្មីៗ

អគ្គភ័យបានលេបត្របាក់ ក្លឹបកីឡា “Galaxy Sport Club” នៅខណ្ឌដង្កោ បំផ្លាញសម្ភារៈនិងទ្រព្យសម្បត្តិ គិតជាទឹកប្រាក់ជាង ២០,០០០$

9 ខែ មុន 31 តូ សុផល

រាជធានីភ្នំពេញ ៖ ក្លឹបកីឡា “Galaxy Sport Club” ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ​

បណ្តាលមកពីការដុតធុបមូស រួចឆេះរាលដាលដល់មុង ផ្អើលសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យ៣គ្រឿង ចេញជួយអន្តរាគមន៍ ដោយបំផ្លាញសម្ភារៈនិងទ្រព្យសម្បត្តិអស់ជាច្រើន​ គិតជាទឹកប្រាក់ជាង២០,០០០$ អាមេរិក។

ហេតុការណ៍អគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង៣និង១០នាទីទៀបភ្លឺ ឈានចូលថ្ងៃអាទិត្យ ទី២៥ ខែវិឆ្ឆិកា ឆ្នាំ២០១៨នេះ នៅក្នុងក្លឹបកីឡា “Galaxy Sport Club” ផ្លូវទួលពង្រ បត់ចុះពីផ្លូវ២១៧ ទល់មុខ​វត្តសំបួរមាស ស្ថិតក្នុងភូមិម័ល សង្កាត់សង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពពីបុគ្គលិកដែលដេកខាងក្រៅបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញមានផ្សែងហុយចេញមក ទើបគាត់ងើបទៅមើល​ ស្រាប់តែឃើញអណ្ដាតភ្លើងកំពុងតែឆាបឆេះរាលដាលយ៉ាងសន្ធោរសន្ធៅ ហើយក៍នាំគ្នាយកបំពង់អគ្គីភ័យ មកបាញ់ពន្លត់អស់ជាច្រើនបំពង់ តែមិនរលត់ ទើបទាក់ទងទៅសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍យករថយន្តពន្លត់អគ្គីភ័យចេញមកជួយពន្លត់រលត់ទៅវិញផងដែរ​ ។ ជាមួយគ្នានេះដែរ​គេឃើញមានមាន​វត្តមាន​លោក ជឹម​ ស៊ីថា អធិការដ្ឋាននគរបាលខណ្ឌដង្កោ ចុះមកដល់កន្លែងកើតហេតុ​ផងដែរ។

សមត្ថកិច្ចខណ្ឌដង្កោបានប្រាប់អោយភ្នាក់ងារ​ TNN ដឹងថា ម្ចាស់ទីតាំង​ខាងលើមានឈ្មោះ ឆេង សៀកហេង អាយុ៣១ឆ្នាំ ជាប្តី មុខរបរបើកក្លឹបកីឡា ស្នាក់នៅទីតាំងកើតហេតុខាងលើ និងប្រពន្ធឈ្មោះ គឹម សូនី អាយុ៣០ឆ្នាំ (ប្រពន្ធ) មុខរបរបើកក្លឹបកីឡា ហើយចំពោះការខូចខាតសំភារៈ និងទ្រព្យសម្បត្តិ រួមមាន ៖ លុយចំនួន ៥,០០០ដុល្លាអាមេរិក និងគ្រឿងអលង្ការមួយចំនួន ។ ម៉ូតូចំនួន ០៣គ្រឿង (PCX ១គ្រឿង Step ១គ្រឿង និង Honda Dream ១គ្រឿងទៀត)។ តាបប៊ីយាចំនួន ០៧ តាប។ ទូរទស្សន៍ចំនួន ០២ គ្រឿង។ ទូរស័ព្ទដៃចំនួន ១០គ្រឿង និង IPad ០១ គ្រឿង។ កុំព្យូទ័រចំនួន ០២ គ្រឿង ។ សំភារៈតុទូកៅអី លក់បាយកាហ្វេមួយចំនួនធំទៀត ដែលសរុបជាទឹកប្រាក់ជាង២០,០០០$ អាមេរិក។

អគ្គីភ័យនេះបានរលត់ទៅវិញនៅម៉ោង៤និង២០នាទីព្រឹកថ្ងៃដដែល រថយន្តពន្លត់អគ្គីភ័យចេញអន្តរាគមន៍៣គ្រឿងបាញ់អស់ទាំងបីគ្រឿង ក្នុងនោះមានរថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុនស្រាបៀកម្ពុជា ចំនួន ០១គ្រឿង រថយន្តពន្លត់អគ្គិភ័យសាលាខណ្ឌដង្កោ ចំនួន ០២គ្រឿង ដោយធ្វើការបាញ់ពន្លត់អស់ចំនួន ០២គ្រឿង។

ចំពោះមូលហេតុនោះ គឺបណ្តាលមកពីការដុតធុបមូស រួចឆេះរាលដាលដល់មុង ក៏ឆាប់ឆេះតែម្តង នេះពិតជាគួរអោយសោកស្ដាយទ្រព្យសម្បត្តិ ដែលឆេះខ្ទេចស្ទើរទាំងស្រុង ដោយសារតែយឺតយាវ ក្នុងការទាក់ទងទៅសមត្ថកិច្ច៕ (អត្ថបទរូបភាព​ ម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!