ព្រឹតិ្តការណ៍ថ្មីៗ

ល្បាតឃើញសង្ស័យ ចាប់ពិនិត្យទឹកនោម ឃើញដូចចិត្តមែន!

8 ខែ មុន 30 តូ សុផល

ភ្នំពេញ៖  នៅថ្ងៃទី២៤-១១-២០១៨ វេលាម៉ោង២០ និង១៥នាទី ប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានធ្វើការឃាត់ខ្លួនជនសង្ស័យ

ចំនួន០១នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ជនសង្ស័យចំនួន០១ នាក់ ឈ្មោះ ហ៊ ស៊ាងឡេង
នៅក្នុងយាន្តដ្ឋានជួសជុលរថយន្ត ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សម្ភារៈដកហូត ៖ម៉ូតូចំនួន០១គ្រឿង ម៉ាកនិច ពណ៌ខៀវ ផលិតឆ្នាំ២០១៣ ពាក់ស្លាកលេខភ្នំពេញ1HD-1635 និងទូរសព្ទ័ដៃចំនួន ០១គ្រឿង ។

ប្រភពអោយដឹងថា មុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានធ្វើការល្បាតក្នុងភូមិសាស្ត្រដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យចំនួន០១នាក់  កំពុងជិះម៉ូតូ០១គ្រឿងតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាត ហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួន រួចនាំខ្លួនជនសង្ស័យយកមកធ្វើការនិងត្រួតពិនិត្យទឹកនោមរកសារធាតុញៀន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!