ព្រឹតិ្តការណ៍ថ្មីៗ

ទើបតែទិញរថយន្តថ្មីថ្មោង ! បើកធ្លាក់លូកន្លែងការដ្ឋានរៀបចំប្រព័ន្ធលូថ្មី

2 សប្តាហ៍ មុន 39 តូ សុផល

ភ្នំពេញ៖ រថយន្តម៉ាក TOYOTA ពណ៌ទឹកប្រាក់ (មួយបាំងកន្លះ) បើកបរតាមបណ្តោយផ្លូវជាតិលេខ៧

បានរេចង្កូតទៅធ្លាក់លូកន្លែងការដ្ឋានរៀបចំប្រព័ន្ធលូថ្មី ដោយសារវ៉ាជែងគ្នានៅតំបត់គ្រោះថ្នាក់ បង្ករឲ្យមានភាពភ្ញាក់ផ្អើរនៅចំណុចភូមិសង្គមមានជ័យ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (មិនបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត) វេលាម៉ោងប្រមាណជា ១០ ព្រឹក នៅព្រឹកថ្ងៃ ២៤ វិច្ឆិកា ២០១៨ ។

បើតាមការបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យដឹងថា ៖ រថយន្តនោះអ្នកបើកបរជាម្ចាស់ទើបតែទិញថ្មីថ្មោង រៀនបើកបរសាកល្បងដោយខ្លួនឯង ហើយមានអ្នករួមដំណើរ ១ ទៅ ២ នាក់ (ត្រូវជាកូន) និងមិនមានបង្ករឲ្យរងរបួសធ្ងន់ឡើយ គ្រាន់តែរបួសសើរស្បែក (របកស្បែក) បន្តិចប៉ុន្នោះ ។ ហើយរថយន្តដែលធ្លាក់ចូលក្នុងលូនោះ ត្រូវបានអេស្កាទ័ររបស់ការដ្ឋានដែលកំពុងកាយជួសជុលផ្លូវជាតិលេខ៧ ជួយអូសទាញចេញពីលូភ្លាមៗ ។

អ្វីដែលយើងធ្វើការបង្ហោះនេះគឺតែចង់សួរថា ៖
-តើគាត់ម្ចាស់រថយន្តមានការឆ្លងកាត់ចូលរៀនបើកបរ និងទទួលបានពាក់មីសាលាជំនាញណាមួយហើយឬនៅ ?
-តើគាត់មានឃើញផ្លាក់សញ្ញា ការដ្ឋានជួសជុលផ្លូវដែរឬទេ?
-តើគាត់បានពិនិត្យលើបច្ចេកទេសរបស់គាត់ហើយឬនៅ?
-តើគាត់បានស្វែងយល់អំពីច្បាប់ចរាចរណ៍ផ្លូវគោក ដែលមានចែងជាច្បាប់ នៅព្រះរាជាណាចក្រកម្ពុជាដែលឬទេ ?

សំណូមពរ ៖ សុំឲ្យមានការប្រុងប្រយ័ត្នក្នុងពេលបើកបរ ដោយដាក់នូវខ្សែក្រវ៉ាត់សុវត្ថិភាព មិនពិសារគ្រឿងស្រវឹង អត់អោនឲ្យគ្នាទៅវិញទៅមក ប្រកាន់ស្តាំ មិនវ៉ាឆ្វេងក្នុងស្ថានភាពគ្រោះថ្នាក់ មិនបើកបរហួសល្បឿនកំណត់ -ល- ។

សូមបញ្ជាក់ជូនថា ៖ មិនមែនជាការស្តីបន្ទោសទេ សុំអព្យាស្រ័យផង ព្រោះចង់ឲ្យបងប្អូនប្រជាពលរដ្ឋមើលឃើញហើយគោរព និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានល្អទាំងអស់គ្នា ។

#គោរពអនុវត្តច្បាប់ចរាចរណ៍គឺគោរពស្រលាញ់ជីវិតអ្នក_និងអ្នកដទៃ

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!