ព្រឹតិ្តការណ៍ថ្មីៗ

ចង់សងអ្វី? បើករថយន្តវ៉ាជែងលឿនដូចហោះ ចូលគន្លងផ្លូវម្នាងទៀត​ ទៅបុកម៉ូតូពេញទំហឹង​ ខ្ទាតមនុស្ស២នាក់បោកក្បាលនឹងថ្នល់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ នៅខណ្ឌចំការមន!

2 សប្តាហ៍ មុន 222 តូ សុផល

រាជធានីភ្នំពេញ ៖ យុវជន២នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងនិងម្នាក់ទៀតរងរបួសធ្ងន់ បន្ទប់ពីជួបគ្រោះថ្នាក់ចរាចរណ៏

បង្កឡើងដោយរថយន្ត​តូរីស​បើក​វ៉ាជែង​ក្នុងល្បឿនលឿន​ ចូលទៅគន្លងផ្លូវម្ខាងទៀត បុកចំពេញទំហឹងតែម្ដង ​បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម នៅវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃសៅរ៏ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចជិតផ្ទះថៃហ្គ័រ តាមបណ្តោយផ្លូវ នរោត្តម ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ ហ៊ន ផា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងភូមិ ក្តីស្កា ឃុំជៃកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង និងអ្នកស្លាប់ម្នាក់ទៀត ព្រមទាំងអ្នករងរបួសធ្ងន់ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ភ្នាក់ងារ​ TNN ថា ដំបូងឡើយគេឃើញយុវជន៣នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក Suzuki Nex ពណ៌ស ពាក់ស្លាកលេខភ្នំពេញ​ 1CL-4344 ឌុបគ្នា ធ្វើដំណើរតាមបណ្តោយផ្លូវនរោត្តម ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន​ និងមិនពាក់មួកសុវត្ថិភាព​ ខណៈពេលមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តសាំយ៉ុង មួយគ្រឿង​ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AB-9170 បើកដោយបុរសម្នាក់ បានបើកវ៉ាជែងរថយន្ត​ LEXUS មួយគ្រឿង​ទៀត ក្នុងល្បឿនលឿន​ ចូលទៅគន្លងផ្លូវម្ខាងទៀត រួចបុកម៉ូតូចំពីមុខពេញទំហឹង បណ្តាលឲ្យយុវជន២នាក់ផ្លោងហោះបោកក្បាលនឹងថ្នល់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ និងយុវជនម្នាក់ទៀតខ្ទាតទៅលើចិញ្ចើមផ្លូវ របួសធ្ងន់សន្លប់ស្ដូកស្ដឹង ។

សាក្សីខាងលើបន្ថែមទៀតថា ឃើញសភាព​មិនស្រួល​តៃកុងរថយន្ត​បម្រុងរត់គេចខ្លួន តែត្រូវបានរថយន្ត PIRUS និងរថយន្ត HAMMER បើកមក​ស្ទាក់ពីមុខ និងជួយឃាត់បុរសដែលជាអ្នកបើកបររថយន្តបង្កហេតុនោះ រួចរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន​ ឲ្យចុះមកកន្លែងកើតហេតុ​ផងដែរ។ បន្ទាប់មកគេឃើញរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន មហានគរ​ បានមកដឹកជនរងគ្រោះដែលរងរបួសធ្ងន់ យកទៅសង្គ្រោះផងដែរ ។

ចំណែកឯបុរសដែលជាអ្នកបើកបររថយន្តបង្កហេតុ ត្រូវបានប្រជាពលរដ្ឋដែលជួយឃាត់បាននោះ ប្រគល់ឲ្យសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំទៅប៉ុស្តិ៍រដ្ឋបាលបឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ​ ដើម្បីសាកសួរនិងរក្សាសុវត្ថិភាព​សិនផងដែរ ព្រោះខ្លាចប្រជាពលរដ្ឋ​មានការ​ខឹងសម្បារ​បញ្ចេញកំហឹង​ទៅលើ​អ្នកបើកបរខាងលើនេះ។

ជាមួយគ្នានេះដែរ ម្ចាស់រថយន្ត HAMMER ដែលជួយស្ទាក់​រថយន្តបង្កហេតុនោះ​ ក៏បានបង្ហាញសកម្មភាព​រថយន្តបង្កហេតុ​នោះប្រាប់មកកាន់​ភ្នាក់ងារ​ TNN ថា គាត់បានយកចេញពីកាមេរ៉ា​សុវត្ថិភាព​ ដែលដាក់ក្នុងរថយន្តរបស់គាត់​នោះ​ គឺឃើញជាក់ស្ដែង​រថយន្តបង្កហេតុ​ បើកវ៉ាជែងរថយន្ត​ LEXUS​ មួយគ្រឿង​ទៀត​ ចូលទៅគន្លងផ្លូវម្ខាងទៀត​ ទើបបង្កអោយមានគ្រោះថ្នាក់ដ៏រន្ធត់នេះកើតឡើងតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចចរាចរណ៏ក្រុងមកវាស់វែងយកម៉ូតូនិង រថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោក រាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់ ចំណែកសាកសពសមត្ថកិច្ចប្រគល់ឱ្យខាងដឹកសពយកទៅតម្កល់នៅវត្តទឹកថ្លារងចាំសាច់ញាតិមកទទួលយកធ្វើបុណ្យតាមប្រពៃណី៕ (អត្ថបទរូបភាព​ ម៉េង)

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!