ព្រឹតិ្តការណ៍ថ្មីៗ

រដ្ឋបាលខណ្ឌមានជ័យ ចំណាយថវិកាជាង៥៤លានរៀល ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃ

1 ឆ្នាំ មុន 17 តូ សុផល

ភ្នំពេញ៖ រដ្ឋបានខណ្ឌមានជ័យ ក្រោមការចង្អុលបង្ហាញរបស់លោក ពេជ្រ កែវមុនី អភិបាល

នៃគណអភិបាលខណ្ឌមានជ័យ ឲ្យអាជ្ញាធរ និងសមត្ថកិច្ចនៅប្រចាំតាមគោលដៅក្នុមូលរដ្ឋានខណ្ឌដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋចូលរួមលេងកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ។

បើតាមការជម្រាបបញ្ជាក់ពីរដ្ឋបាលខណ្ឌមានជ័យបានឲ្យដឹងថា ការរៀបចំក្រុមការងារប្រចាំការតាមគោលដៅនីមួយៗក្នុងមូលដ្ឋានខណ្ឌមានជ័យ ក្នុងនោះមានគោលដៅបិទបើកផ្លូវ, ប្រចាំការនៅសាលាខណ្ឌ, ការហូបចុក និងការស្នាក់នៅរបស់កីឡាករចំណុះទូក, ការផ្តល់ជូនថវិកាដល់កីឡាករចំណុះទូក, ចំណាយលើអធិការដ្ឋាននគរបាលខណ្ឌ, មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ,សម្ភារគោដៅបិទបើកផ្លូវ និងការចំណាយផ្សេងៗ ដែលសរុបទាំងអស់ចំនួន៥៤,៤៥០,០០០ រៀល។

សូមជម្រាបថា ក្នុងអំឡុងពេលនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែរយះពេល៣ថ្ងៃនេះ ក្រុមការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់រាប់រដ្ឋបាលខណ្ឌមានជ័យ បានប្រចាំតាមគោលដៅនីមួយៗ ចាប់ពីម៉ោង១០និង០០នាទីព្រឹករហូតដល់ម៉ោង១០និង០០នាទីយប់ជារៀងរាល់ថ្ងៃ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ