ព្រឹតិ្តការណ៍ថ្មីៗ

លោក សុខ ពេញវុធ បាននឹងកំពុងបន្តពង្រឹង និងយកចិត្តទុកដាក់ខ្ពស់បំផុតលើការងារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ

1 ឆ្នាំ មុន 34 តូ សុផល

ភ្នំពេញ៖ រដ្ឋបាលខណ្ឌដូនពេញ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងបន្តពង្រឹង

និងយកចិត្តទុកដាក់ខ្ពស់បំផុតលើការងារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុក នាថ្ងៃទី៣ នេះ

ជាក់ស្តែង នៅព្រឹកថ្ងៃសុក្រ ០១រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ រដ្ឋបាលខណ្ឌ ដឹកនាំដោយលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានសហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចុះពិនិត្យតាមគោលដៅសំខាន់ៗ ជុំវិញទីតាំងប្រារព្ធពិធីក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យល្អប្រសើរ ។

ស្របពេលជាមួយគ្នានេះ រដ្ឋបាលខណ្ឌដូនពេញ សូមធ្វើការអំពាវនាវដល់បងប្អូនអាជីវករ កីឡាករកីឡាការិនី និងបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលបានមកលេងកម្សាន្តសប្បាយក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុកទាំងអស់ សូមចូលរួមថែរក្សាសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ជាពិសេសចូលរួមវេចខ្ចប់ ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីទីក្រុងរបស់យើង មានសោភ័ណភាពស្រស់បំព្រងគួរជាទីមោទនៈ ។

គូសបញ្ជាក់ផងដែរថា សំរាមដែលក្រុមហ៊ុនស៊ីនទ្រី ធ្វើការប្រមូលបានបន្ទាប់ពីព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុក បានបញ្ចប់នាថ្ងៃទី២ មានការកើនឡើង ២ដង នៃថ្ងៃទី១ កំណើននេះ ដោយសារបងប្អូនប្រជាពលរដ្ឋអញ្ជើញមកទស្សនាព្រះរាជពិធីបុណ្យ មានការកើនឡើង ហើយសម្រាប់ថ្ងៃទី៣ ដែលជាថ្ងៃបញ្ចប់នៃព្រះរាជពិធី នឹងមានបងប្អូនប្រជាពលរដ្ឋយើង មកទស្សនាកម្សាន្តសប្បាយ កើនឡើងបន្ថែមទៀត ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ