ព្រឹតិ្តការណ៍ថ្មីៗ

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យនាំយកថវិកា ឯកឧត្តម ប៉ា សុជាតិវង្ស ឧបត្ថម្ភជូនដល់ទូក”ង” សរុបថវិកា ១១ លានរៀល

11 ខែ មុន 23 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ២០១៨

ជាថ្ងៃព្រះរាជពិធីបុណ្យអុំទូកទី៣នេះ លោក ឌី រ័ត្នខេមរុណ អភិបាលរងនៃគណៈអភិបាលខណ្ឌមានជ័យតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ា សុជាតិវង្ស តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាប្រចាំមណ្ឌលក្រុងភ្នំពេញ និងជាប្រធានគណ:កម្មាធិការទី១នៃរដ្ឋសភាជាតិកម្ពុជាបាននាំយកថវិកាមួយចំនួនរបស់ឯកឧត្តមប្រធានគណ:កម្មាធិការទី១នៃរដ្ឋសភាទៅជួយឧបត្ថម្ភជូនដល់ទូក”ង” ,ទូរទស្សន៍ ទទក,វិទ្យុជាតិ ១,គណះកម្មាការបច្ចេកទេសដែលបានមកចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ មានរយៈពេល៣ថ្ងៃ ចាប់តាំងពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

សូមជម្រាបដែរថាលោក ឌី រ័ត្នខេមរុណ អភិបាលររខណ្ឌមានជ័យបាននាំយកថវិកាចំនួន១១ លានរៀលរបស់ឯកឧត្តម ប៉ា សុជាតិវង្ស ទៅឧបត្ថម្ភជូនដល់ទូក”ង”ទូរទស្សន៍ ទទក,វិទ្យុជាតិ ១,គណះកម្មាការបច្ចេកទេស រួមមាន៖១-ទូកមានឈ្មោះ សំហេង សែនជ័យ ៤លាន រៀល,២-ទូក ខ្មែរមានជ័យ ២លានរៀល ,៣-ទូក គុណម៉ែមានជ័យបារមីសណ្តោស២លានរៀល,៤-ឧបត្ថម្ភ ទូរទស្សន៍ ទទក ១លានរៀល,៥-ឧបត្ថម្ភ វិទ្យុជាតិ ១លាន រៀល,៦-ឧបត្ថម្ភ គណះកម្មាការបច្ចេកទេស ១លាន រៀល៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ