ព្រឹតិ្តការណ៍ថ្មីៗ

ពលករ​ម្នាក់​ បាន​ចងក​សម្លាប់​ខ្លួន​ក្នុង ផ្ទះ​សំណាក់ ​ភ្នំ​ពេជ្រ​ក្រុង​ប៉ោយ​ប៉ែ​ត​

11 ខែ មុន 53 តូ សុផល

បន្ទាយ​មាន​ជ័យ​៖​ ពលករ​ខ្មែរ​ម្នាក់​ទើប​ត្រឡប់​មក​ពី​ធ្វើការ​នៅ​ប្រទេស​ថៃ​ បាន​មក​ស្នាក់​នៅ​ក្នុងផ្ទះ​សំណាក់​ភ្នំ​ពេជ្រ​ ស្ថិត​នៅ​ភូមិ​ក្បាលស្ពាន​១​ សង្កាត់​/​ក្រុង​ ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ ដើម្បី​រង់ចាំ​ស្អែក​ព្រឹក​ជិះឡាន​បន្ត​ទៅ​ស្រុក​កំណើត​ បែ​ជា​ត្រូវ​បាន​អ្នក​រៀបចំ​បន្ទប់​ប្រទះ​ឃើញ​ចងក​សម្លាប់​ខ្លួន​ក្នុង​បន្ទប់​ដែល​ខ្លួន​ស្នាក់​នៅ​ទៅ​វិញ​ នៅ​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​នេះ​ នគរបាល​ប្រកា​ស់រក​សាច់ញាតិ​ ឲ្យ​មក​ទទួល​សាកសព​។

នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ ខូ​វ​ វ៉ា​ន់​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ ជនជាតិ​ខ្មែរ​។​ មានស្រុក​កំណើត​ភូមិ​ជី​គោ​ ឃុំ​ជី​គា​ ស្រុក​ត្បូងឃ្មុំ​ ខេត្តកំពង់ចាម​។​ បច្ចុប្បន្ន​ភូមិ​កញ្ជ្រៀច​ ឃុំ​ត្បូងឃ្មុំ​​ស្រុក​ស៊ី​ធរ​កណ្តាល​ ខេត្តព្រៃវែង​។

តាម​ការ​អះអាង​របស់​លោក​ ងួ​ន​ គារ​ ម្ចាស់ផ្ទះ​សំណាក់​ភ្នំ​ពេជ្រ​ បាន​ឲ្យ​ដឹង​ថា​ ឈ្មោះ​ខូ​វ​ វ៉ា​ន់​ (​សាកសព​)​បាន​ចូល​មក​ស្នាក់​នៅ​តែ​ម្នាក់​តែ​ម្នាក់ឯង​បន្ទប់​លេខ​២០២​ ជាន់​ទី​១​ កាលពី​ព្រលប់​ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​។​លុះ​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ អត់​ឃើញ​ភ្ញៀវ​ចុះ​ ហើយ​ត្រូវ​ដល់​ម៉ោង​ឆែក​បន្ទប់​បើ​ស្នាក់​នៅ​បន្ត​ទៀត​ត្រូវ​បង់លុយ​ ហើយ​បើ​មិន​នៅ​ទៀត​ទេ​ប្រាប់​ថា​ដល់​ម៉ោង​ហើយ​ លុះ​ពេល​ ទៅ​គោះ​ទ្វារ​អត់​បើក​រយៈពេល​១៥​នាទី​ក៏​យក​សោរ​សា​គួរ​ទៅ​ចាក់​បើក​ រួច​នៅ​ជាប់​គន្លឹះ​ខាងក្នុង​ ហើយ​ក៏​គាស់​គន្លឹះទ្វា​ទៀត​ទើប​របើក​ ក៏​ឃើញ​ចងក​សម្លាប់​ខ្លួន​តែ​ម្តង​ ។

ពាក់ព័ន្ធ​ករណី​ខាងលើ​ លោក​ ធិ​ន​ ស៊ិ​ន​ដេ​ត​ អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ បាន​ឲ្យ​ដឹង​ថា​ យោង​ការ​ចុះ​ត្រួតពិនិត្យ​ទីតាំង​កើត​ និង​ស្លាកស្នាម​លើ​សាកសព​ សមត្ថកិច្ច​រក​ឃើញ​ថា​ ជន​រង​គ្រោះ​ ពិតជា​បាន​ចងក​សម្លាប់​ខ្លួន​មែន​ ពុំ​មាន​ស្លាក​ស្នាន​អ្វី​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ទេ​ព្រោះ​សាកសព​ស្ថិត​ក្នុង​បន្ទប់​បិត​ជិត​មាន​ដាក់​គន្លឹះ​ខាងក្នុង​។​ ក្រោយ​ត្រួតពិនិត្យ​ សាកសព​ត្រូវ​បាន​សមត្ថកិច្ច​សម្រេច​នាំ​យក​ទៅ​តំកល់​ទុក​នៅ​វត្ត​បា​លិ​លេ​យ្យ​ ដើម្បី​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត​។

នៅ​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​នេះ​ នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ បាន​ប្រកា​ស់រក​សាច់ញាតិ​សព​ បើ​បងប្អូន​ណា​ មាន​សាច់ញាតិ​ ឬ​បាត់​សមាជិក​ ពិសេស​អ្នក​ដែល​មាន​បងប្អូន​ឈ្មោះ​ដូច​ខាងលើ​ សូម​មក​ទទួលសាកសព​ឬ​ទំនាក់ទំនង​មក​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ ដើម្បី​សួរនាំ​ព័ត៌មាន​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ