ព្រឹតិ្តការណ៍ថ្មីៗ

លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បន្ត យកចិត្តទុកដាក់លើ សន្តិសុខ សណ្តាប់ធ្នាប់ និងការបញ្ចៀសចរាចរណ៍ ជូនបងប្អូនមកកម្សាន្ត ក្នុងព្រះពិធីបុណ្យអុំទូក

8 ខែ មុន 30 តូ សុផល

ភ្នំពេញ៖ អនុវត្តតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការបញ្ចៀសចរាចរណ៍ក្នុងព្រះពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ អកអំបុក និងអនុវត្តតាមស្មារតីកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ដោយយកចិត្តទុកដាក់កិច្ចការសន្តិសុខ សណ្តាប់ធ្នាប់ និងការបញ្ចៀសចរាចរណ៍ ដើម្បីធានាជូនបងប្អូនឱ្យបាននូវសុវត្ថិភាព និងសេចក្តីសុខ ពិសេសកាត់បន្ថយការកកស្ទះរយះពេលបីថ្ងៃ។

នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ បានដាក់កំលាំងបែងចែកគោលដៅបញ្ចៀសចរាចរណ៍តាមផ្លូវសំខាន់ៗមួយចំនួន ដើម្បីត្រៀមលក្ខណៈកិច្ចការការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀរាបរយជូនបងប្អូនប្រជាពលរដ្ឋដើរកំសាន្តរយះពេលបីថ្ងៃ នៃព្រះពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។

លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានបញ្ជាក់ថា ដើម្បីធានាបាននូវ សន្តិសុខ សណ្តាប់ធ្នាប់ របៀរាបរយល្អ លោកបានដាក់កម្លាំងចំរុះ ៦គោលដៅ ក្នុងនះ មានកម្លាំងអធិការនគរបាលខណ្ឌ កម្លាំងកងរាជអាវុធហត្ថខណ្ឌ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ និងប្រជាការពារភូមិ

លោកអភិបាល បានឧបត្ថម ក្នុងមួយគោលដៅ ១លានរៀល សំរាប់អាហារ(បាយ) ២ពេល ក្នុងមួយថ្ងៃ និងភេសជ្ជៈ ៥កេស ទឹកបរិសុទ្ធ៥កេស ផងដែរ ។

លោកអភិបាល បានឧបត្ថមដល់លោកអធិការនគរបាលខណ្ឌ២លានរៀល និង លោកមេបញ្ជាការកងរាជអាវុធខណ្ឌ២លានរៀល។

លោកបានឧបត្ថមដល់ទូក ឈ្មោះ នាគខៀវមានជ័យ នៅវត្តចាក់អង្រែក្រោម នូវថវិកា ៨៣នាក់ ក្នុងម្នាក់១៥ម៉ឺនរៀល។

ដោយឡែក ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណបក្សប្រជាជន រាជធានីភ្នំពេញ ជួយឧបត្ថម ទូក
១ សំហេងមានជ័យបារមីចាក់អង្រែលើ
២ ខ្មែរកម្ពុជាក្រោមមានជ័យ
៣ នាគខៀវមានជ័យ
អ៊ុំឈ្នះមួយជើង ១កានរៀល។

លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បន្តថា ទោះបីជា អាជ្ញាធរ និង កម្លាំងនគរបាលបានត្រៀម និងការពារជូនប្រជាពលរដ្ឋយ៉ាងណាក្ដី សូមពលរដ្ឋទាំងអសត្រូវមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច។

ជាចុងក្រោយ លោកអភិបាល និង កម្លាំងនគរបាលទាំងអស់ ក្នុងសែនសុខ សូមជូនពរប្រជាពលរដ្ឋធ្វើដំណើរកម្សាន្ដជួបជុំក្រុមគ្រួសារប្រកបដោយសុវត្ថិភាព៕

លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បន្ត យកចិត្តទុកដាក់លើ សន្តិសុខ សណ្តាប់ធ្នាប់ និងការបញ្ចៀសចរាចរណ៍ ជូនបងប្អូនមកកម្សាន្ត ក្នុងព្រះពិធីបុណ្យអុំទូក http://tnn-news.com/archives/135176

Posted by TNN on Thursday, 22 November 2018

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!