ព្រឹតិ្តការណ៍ថ្មីៗ

​ មុខសញ្ញា(​ឆក់​ទូរស័ព្ទ​)​៦នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ​ ឃាត់ខ្លួន​

3 សប្តាហ៍ មុន 20 តូ សុផល

​ភ្នំពេញ​៖​ ជនសង្ស័យ​៦​នាក់​ ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​ទូរស័ព្ទ​)​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ​ឃាត់ខ្លួន​ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​៨​និង​៣០​នាទី​ នៅ​ចំណុច​មុខ​ហាង​សាំង​តេ​លា​ ផ្លូវ​៥៩៨​ ក្រុម​ទី​៤​ ភូមិ​៤​ សង្កាត់​ច្រាំង​ចំរេះ​ទី​១​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​។​

​លោក​វរសេនីយ៍ទោ​ គល់​ យី​ អធិការ​នគរបាល​ខណ្ឌឫស្សីកែវ​បាន​ឲ្យ​ដឹង​ថា​ជន​រង​គ្រោះ​ឈ្មោះ​ សុខ​ ភារ​ម្យ​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ ស្នាក់​នៅផ្ទះ​លេខ​០៨៩​ ផ្លូវ​រថភ្លើង​ ក្រុម​ទី​៩​ ភូមិ​បឹង​សាឡា​ង​ សង្កាត់​ឫស្សី​កែវ​។​

​ជនសង្ស័យ​រួម​មានៈ​ទី​១.​ឈ្មោះ​ថុ​ន​ បុរី​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ​ ផ្លូវលំ​ សង្កាត់​ស្វាយប៉ាក​ (​មាន​សារធាតុ​ញៀន​)​ អ្នក​បើក​ម៉ូតូ​,​ ទី​២.​ឈ្មោះ​និ​ត​ ច​ន្ថា​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ មុខរបរ​ជាង​ឡាន​ ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ ភូមិ​ដួង​ សង្កាត់​ព្រែក​ព្នៅ​ ខណ្ឌ​ព្រែក​ព្នៅ​ (​មាន​សារធាតុ​ញៀន​)​ ជា​អ្នក​ធ្វើ​សកម្មភាព​ឆក់​,​ទី​៣.​ឈ្មោះ​ផេង​ ដា​រ៉ាត់​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​ភូមិ​ស្វាយ​ ឃុំ​ឈ្វាំង​ ស្រុក​ពញាឮ​ ខេត្តកណ្តាល​ (​មាន​សារធាតុ​ញៀន​)​ បក្ខពួក​,​ទី​៤.​ឈ្មោះ​ គក់​ រតនា​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ មុខរបរ​ជាង​ម៉ូតូ​ ស្នាក់​នៅ​ភូមិ​ប្រាសាទ​ ឃុំ​ឈ្វាំង​ ស្រុក​ពញាឮ​ ខេត្តកណ្តាល​ បក្ខពួក​,​ទី​៥.​ឈ្មោះ​រ៉​ន​ រុំ​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ មុខរបរ​កម្មករ​ ស្នាក់​នៅ​ភូមិ​ស្វាយ​ ឃុំ​ឈ្វាំង​ ស្រុក​ពញាឮ​ ខេត្តកណ្តាល​ បក្ខពួក​ និង​ទី​៦.​ឈ្មោះ​ហម​ បញ្ញា​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ មុខរបរ​កម្មករ​ ស្នាក់​នៅ​ភូមិធំ​ សង្កាត់​ព្រែក​ព្នៅ​ ខណ្ឌ​ព្រែក​ព្នៅ​ (​មាន​សារធាតុ​ញៀន​)​ បក្ខពួក​។​

​សម្ភារៈ​ដកហូត​រួម​មានៈ​ ម៉ូតូ​២​គ្រឿង​(​ម៉ាក​ប៊ីត​ពណ៌​សលាយ​ខៀវ​១​គ្រឿង​ ពាក់​ស្លាក​លេខ​ភ​ ព​1HD-2002(​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​),​ ម៉ាក​C110​ ពណ៌​ខ្មៅ​ ផលិត​ឆ្នាំ​២០១២​ មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ភព​1BQ-1086),​ទូរស័ព្ទ​ចំនួន​៤​គ្រឿង​ (​ម៉ាក​អាយ​ហ្វូ​ន​ភ្លើ​ស​ពណ៌​ខ្មៅ​១​គ្រឿង​(​ជា​របស់​ជន​រង​គ្រោះ​),​ម៉ាក​អាយ​ហ្វូ​ន​ស៊ិ​ច​ពណ៌​ស​១​គ្រឿង​(​របស់​ជនសង្ស័យ​),​ម៉ាក​ណូ​គា​(​អ៊ិ​ន​ចុច​ពិល​៣​គ្រឿង​)​របស់​ជនសង្ស័យ​)​។​

​លោក​អធិការ​បន្ត​ថា​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ដឹក​ប្រពន្ធ​ដោយ​ដាក់​ទូរស័ព្ទ​នៅ​ក្នុង​ហោ​ប៉ាវ​អាវ​ខាង​មុខ​ជិះ​តាម​បណ្តោយ​ផ្លូវ​៥៩៨​ ពី​ត្បូង​ទៅ​ជើងពេល​ដល់​ចំណុច​កើតហេតុ​ខាងលើ​ជនសង្ស័យ​២​នាក់​ ជិះ​ម៉ូតូ​១​គ្រឿង​ ម៉ាក​ប៊ិ​ត​ ពាក់​ស្លាក​លេខ​ 1HD-2002​ បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ​ពី​ហោ​ប៉ាវ​អាវ​រួច​គេចខ្លួន​បាត់​ដោយ​ជន​រង​គ្រោះ​បាន​ស្គាល់​ស្លាក​លេខ​និង​ភិនភាគ​ម៉ូតូ​ក៏​បាន​មក​ដាក់​ពាក្យបណ្តឹង​បន្ទាប់​ពី​បាន​ទទួល​ពាក្យបណ្តឹង​កម្លាំង​ជំនាញ​ខណ្ឌ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​បាន​ស្រាវជ្រាវ​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់​ខាងលើ​នៅ​ចំណុច​ផ្ទះសំណាក់​បឹង​លាភ​ ផ្លូវ​បេតុង​ ក្រុម​ទី​៨​ ភូមិ​ទួល​សំពៅ​ សង្កាត់​ទួល​សង្កែ​ទី​១​ ព្រមទាំង​ម៉ូតូ​ដែល​ជិះ​ធ្វើ​សកម្មភាព​និង​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ​មក​វិញ​។​

​បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​សាកសួរ​យក​ចម្លើយ​និង​កសាង​សំណុំរឿង​ហើយ​បន្ត​ ស្រាវជ្រាវ​រក​បក្ខពួក​បន្ថែម​ដើម្បី​បញ្ជូន​ទៅ​តុលាការ​អនុវត្ត​តាម​នីតិវិធី​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!