ព្រឹតិ្តការណ៍ថ្មីៗ

ឆេះខ្សែកាបអុបទិច រាលដាលឆេះខ្សែបណ្តាញLV ទល់មុខធនាគារអេស៊ីលីដា ធ្វើឲ្យប្រជាពលរដ្ឋសង្កាត់លេខ២ ក្រុងព្រះសីហនុ មិនទាន់មានចរន្តអគ្គិសនី​ប្រើប្រាស់​!

3 ខែ មុន 27 តូ សុផល

ខេត្តព្រះសីហនុ​ ៖ នៅវេលាម៉ោង០២:៥២នាទីយប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ អគ្គិសនីខេត្តព្រះសីហនុ សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី បណ្តោះអាសន្ននៅចន្លោះបន្ទប់ភ្លើង PTT29 និង PTT30 មានករណីឆេះខ្សែកាបអុបទិចដែលបណ្តាលឲ្យឆេះខ្សែបណ្តាញLV ដែលធ្វើឲ្យ​អ្នកប្រើប្រាស់នៅបន្ទប់ភើ្លងPMT218 ដាច់ចរន្តអគ្គិសនីជាបណ្តោះអាសន្ន ដើម្បីឲ្យអង្គភាពពន្លត់អគ្គិភ័យ ធ្វើការបាញ់ទឹកត្រង់កន្លែងដែលឆេះ និងឲ្យក្រុមការងារចុះពិនិត្យនិងជួសជុល នៅទល់មុខធនាគារអេស៊ីលីដា ដែលស្ថិតនៅសង្កាត់លេខ០២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ដែលប្រើប្រាស់និងភ្ជាប់ចរន្ត​ប្រអប់ភ្លើងខាងលើ​ នៅមិនទាន់​មាន​ចរន្តអគ្គិសនី​ប្រើប្រាស់​វិញនៅឡើយទេ ព្រោះ​ទីតាំងកើតហេតុមានភាពងងឹត និងស្ថានភាពពិបាកក្នុងការជួសជុលពេក ទើបក្រុមការងារអគ្គិសនីខេត្តព្រះសីហនុ សូមធ្វើការជួសជុលនូវពេលព្រឹកវិញ៕

 

 

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!