ព្រឹតិ្តការណ៍ថ្មីៗ

លោកអើយ អាសូរណាស់ ! រន្ធត់ណាស់ក្មេងស្រី៣នាក់បានស្លាប់ដោយរថយន្តក្រុង ម៉ូតូ នៅក្រុងសៀមរាប

2 សប្តាហ៍ មុន 93 តូ សុផល

រាជធានីសៀមរាប ៖ យ៉ាងហោចណាស់ក្មេងស្រី ៣ នាក់បានស្លាប់ភ្លាមៗនៅកន្លែងដោយគ្រោះថ្នាក់ចរាចរណ៍

រវាង រថយន្តក្រុង បុក ជាមួយម៉ូតូ នេះបើតាមការបញ្ជាក់របស់អធិការនគរបាលក្រុងសៀមរាប នៅថ្ងៃព្រហស្បត៍ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះបានកើតឡើងនៅម៉ោង ៣៖៤០នាទី ថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០១៨នៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

ក្មេងស្រីដែលស្លាប់ទាំង០៣នាក់នោះ
ទី១ ឈ្មោះ ធី សុខ ឡេង ភេទស្រី អាយុ ១២ឆ្នាំ
ទី២ ឈ្មោះ ធី សុខម៉េង ភេទស្រី អាយុ១៤ឆ្នាំ

ទី៣ ឈ្មោះ សន ជីងលី ភេទស្រី អាយុ១ខួប ៣ខែ ក្មេងទាំង៣ដែលស្លាប់ មានទីលំនៅស្នាក់នៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប។

ក្រោយកើតហេតុសពក្មេងស្រីទាំង៣ ត្រូវបានសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ចំនែកវត្ថុតាងទាំង ២ ត្រូវបានសមត្ថកិច្ច វាស់វែង នឹង ស្ទួចយកទៅរក្សាទុករងចាំដោះស្រាយគ្នាពេលក្រោយ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!