ព្រឹតិ្តការណ៍ថ្មីៗ

មេភូមិនិងប្រជារដ្ឋនៅក្នុងឃុំគោកធ្លក ស្រុកអង្គរបុរី ទទូចឲ្យរដ្ឋាភិបាលជួយផ្តល់ផ្លូវ និង ស្ពានដែលកំពុងជួបវិបត្តិបាក់ស្ពាន និងផ្លូវធ្វើដល់សិស្សសាលា និង ពលរដ្ឋ

1 ឆ្នាំ មុន 67 តូ សុផល

ខេត្តតាកែវ៖ លោក ហោ ហយ ដែលជាប្រធានភូមិព្រែកដា ឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ

រួមជាមួយប្រជាពលរដ្ឋ បានលើកដៃសំពះទទូចដល់ លោក អ៊ូច ភា គណៈអភិបាលខេត្តតាកែវ ក៏ដូចជារដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់ផ្លូវ និងស្ពាន មួយខ្សែរដល់ពួកគាត់ផងដែលកំពុងជួបវិបត្តិ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋនិង ក្មេងៗសិស្សសាលាតូចធំបានទៅរៀនសូត្រមានភាពងាយស្រួលបានធ្វើដំណើរប្រកបដោយសុវត្ថិភាព ។

លោក ហោ ហយ ព្រមទាំងជាពលរដ្ឋបានទទូចយ៉ាងដូច្នេះថា ពួកគាត់កំពុងជួបការលំបាកនិងវេទនាណាស់ជាពិសេសសិស្សសាលាដែលត្រូវទៅរៀនសូត្រត្រូវធ្វើដំណើរឆ្លងទូកឆ្លងទឹកហើយផ្លូវក៏មានការលំបាកទៀត ស្ពានក៏បាក់ផ្លូវក៏លំបា
ក ហើយស្ពានដែលកំពុងបាក់បែកនោះចំនួន១
៦ស្ពាន ម្យ៉ាងវិញទៀតនោះពួកគាត់មានការព្រួយបារម្ភនូវការធ្វើដំណើររបស់កូនៗចៅៗនិងក្មេងៗខ្លាចជួបគ្រោះថ្នាក់រឺលង់ទឹកបាត់បង់អាយុជីវិតទៀតផង។

ដូច្នេះពួកគាត់បានទទូចស្នើរសុំដល់លោក អភិបាលខេត្តតាកែវ ក៏ដូចជារដ្ឋាភិបាលកម្ពុជា មេត្តាជួយដល់ពួកគាត់ផ្តល់ឲ្យមានផ្លូវ និងស្ពាននៅក្នុងឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ ដែលកំពុងខូចខាតបាកបែកនៅពេលនេះឲ្យបានឆាប់ៗនេះផង ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ