ព្រឹតិ្តការណ៍ថ្មីៗ

ម្នាក់បែកប្លោកនោម​ ម្នាក់ទៀតបែកមុខមាត់ បន្ទាប់ពីជិះម៉ូតូឌុបគ្នាតាមផ្លូវ៦០ម៉ែត្រ ត្រូវរថយន្ត (មិនស្គាល់ម៉ាក)​ បើកបុក​ពេញទំហឹង​ រួចបើករត់បាត់ស្រមោល!

2 សប្តាហ៍ មុន 59 តូ សុផល

រាជធានីភ្នំពេញ​ ៖ បុរស២នាក់ ម្នាក់បែកប្លោកនោម​ ម្នាក់ទៀតបែកមុខមាត់​ ដេកនៅកណ្ដាលផ្លូវតែម្ដង

ខណៈពេលកំពុងជិះម៉ូតូស៊េរីចាស់មួយគ្រឿង​ ត្រូវរថយន្ត(មិនស្គាល់ម៉ាក) មួយគ្រឿង​ បើកទៅបុកពេញទំហឹង បណ្ដាលធ្លាក់កាងនិងកម្ទេចកញ្ចាក់ពេញផ្លូវ ភ្លាមៗនោះរថយន្តបង្កក៏បានបន្ថែមល្បឿនបើករត់គេចខ្លួនបាត់តែម្ដង​ ។

ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតមានឡើងនៅវេលាម៉ោង០៧និង៥០នាទីយប់ ថ្ងៃទី​២ឈ ខែវិច្ឆិកា​ ឆ្នាំ២០១៨នេះ នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ​ ត្រង់ចំណុចទល់មុខ​ការដ្ឋាន​សាងសង់​អាគារ​ខ្ពស់ក្រុមហ៊ុនចិន ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះទាំង២នាក់ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ​ ដោយអ្នកបើកម៉ូតូ​របួសបែក​ប្លោកនោម​ និងអ្នកជិះពីក្រោយ​របួស បែកមុខបែកមាត់ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យភ្នាក់ងារ​ TNN ថា នៅមុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះទាំង២នាក់ខាងលើ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាគប់ ស៊េរីចាស់ ពាក់ស្លាកលេខ​ គ-3123 ភព១ ធ្វើដំណើរពីត្បូងទៅជើង ក្នុងល្បឿនធម្មតា លុះដល់ចំណុចកើតហេតុស្រាប់តែ មានរថយន្តមួយគ្រឿងទៀត​ (មិនចាំម៉ាក) បានធ្វើដំណើរស្របគ្នា ក្នុងល្បឿនលឿន​ ក៏បុកទៅចំពេញទំហឹងពីក្រោយ ធ្វើឲ្យម៉ូតូរបស់ជនរងគ្រោះដួលអូសខ្ទាតប្រហែល២០ម៉ែត្រ​ បណ្ដាលបុរស២នាក់នោះរបួសធ្ងន់ ម្នាក់បែកប្លោកនោម​ ម្នាក់ទៀតបែកមុខមាត់​ ដេកនៅកណ្ដាលផ្លូវតែម្ដង ភ្លាមៗនោះរថយន្តបង្កក៏បានបន្ថែមល្បឿនបើករត់គេចខ្លួនបាត់តែម្ដង​ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរនិង​ បងប្អូនកម្មករសំណង់រត់ជិះមកជួយ​លើក​មក​លើចិញ្ចើមផ្លូវ​ រួចរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន​ចុះមកដល់កន្លែងកើតហេតុ​ និងហៅរថយន្ត​សង្គ្រោះបន្ទាន់មកដឹក​ជនរងគ្រោះ​យកទៅមន្ទីរពេទ្យផងដែរ។

បច្ចុប្បន្នក្រោយពេលកើតហេតុ​ ជនរងគ្រោះ​ ត្រូវបានរថយន្ត​គិលាន​សង្គ្រោះគ្លីនិកឯកជន​ សួគា៍ មកដឹក​យកទៅមន្ទីរពេទ្យ ចំណែកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ ហើយបានធ្វើការសាកសួរ​ អ្នក​ដែលឃើញហេតុការណ៍ និងយកម៉ូតូជនរងគ្រោះទៅ​រក្សាទុក​ដើម្បី​រងចាំ សាច់ញាតិ​ជនរងគ្រោះ​មកយកត្រលប់ទៅវិញ ៕ (អត្ថបទរូបភាព​ ម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!