ព្រឹតិ្តការណ៍ថ្មីៗ

ស្ត្រីម្នាក់ បើករថយន្ត Highlander ជ្រុលចង្កូតទៅបុកបង្គោលភ្លើងស្តុប៦០ម៉ែត្រ​ បណ្ដាលឲ្យ​រងការខូចខាត​…!

2 សប្តាហ៍ មុន 37 តូ សុផល

រាជធានីភ្នំពេញ​ ៖ ស្ត្រីម្នាក់បើករថយន្ត Highlander បានជ្រុលចង្កូតទៅបុកជាមួយនឹងបង្គោលភ្លើងស្តុប៦០ម៉ែត្របណ្ដាលរងការខូចខាត រថយន្តយ៉ាងដំណំ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០២:១០នាទីរសៀល ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចស្តុបមុខមាត់ចាក់អង្រែក្រោម តាមបណ្ដោយផ្លូវជាតិលេខ២ (គោលដៅបញ្ជ្រាសចរាចរណ៍) ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

ប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ចនៅប្រចាំការគោលដៅខាងលើបានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿង ម៉ាក Highlander ពាក់ស្លាកលេខភ្នំពេញ 2S-6027 ពណ៌ទឹកប្រាក់ បើកបរដោយនារីម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងល្បឿនលឿនគួរសម លុះដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុកជាមួយនឹងបង្គោលភ្លើងស្តុបចរាចរណ៍ បណ្ដាលឱ្យរថយន្ដរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ចំណែកបង្គោលភ្លើងស្តុបមិនមានអ្វីខូចខាតនោះទេ។ ភ្លាមៗនោះកម្លាំងដែលនៅគោលដៅខាងលើ​បានជួយអន្តរាគមន៍ផងដែរ តែស្ត្រីដែលជាអ្នកបើកបរ​មិនបានរងរបួសនោះទេ ។

បច្ចុប្បន្នក្រោយពេលកើតហេតុ ដោយសារតែបង្គោលភ្លើងស្តុបមិនមានការខូចខាតអ្វីនោះ ទើបសមត្ថកិច្ចអនុញាតិអោយ​ម្ចាស់រថយន្ត បើកបន្តដំណើរចេញពីកន្លែងកើតហេតុបាត់ទៅ ៕ (ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!