ព្រឹតិ្តការណ៍ថ្មីៗ

ហាងទំនើប LG Premium BrandShop បើកសម្ពោធជាផ្លូវការដំបូងគេនៅកម្ពុជា

3 សប្តាហ៍ មុន 27 តូ សុផល

ភ្នំពេញ៖​ ក្រុមហ៊ុន LGElectronics និងក្រុមហ៊ុនជីហ្គៀ(GGear)បានបើកសម្ពោធជាផ្លូវការនូវហាងទំនើប LG Premium BRANDSHOP ដំបូងគេបង្អស់របស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ដែលមានទីតាំងស្ថិត នៅអគារលេខ១៣៥ មហាវិថីព្រះមុនីវង្ស សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ពិធីនេះធ្វើឡើង នាព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមវត្តមាន ឯកឧត្តម អូ ណាក់ យុង ឯកអគ្គរដ្ឋទូតនៃសាធារណះរដ្ឋប្រទេសកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងដៃគូពាណិជ្ជកម្ម ជាច្រើនទៀត។

លោក ស៊ុង សុកគីម អគ្គនាយក ក្រុមហ៊ុន LG Electronics ប្រចាំសាខាប្រទេសកម្ពុជា បានមានប្រសាសន៏ថា ហាង LG Premium Brandshopថ្មីនេះ មានតួនាទីសំខាន់ ខណះទស្សនៈរបស់អតិថិជននាពេលបច្ចុប្បន្ន គឺចាប់ផ្តើមគិតពីផលិតផល ដែលមានគុណភាពខ្ពស់ ហើយរាល់ការចំណាយ របស់ ពួកគាត់ គឺចង់បាននូវផលិតផល ដែលប្រើប្រាស់ប្រកបដោយគុណភាព និង​គុណតម្លៃ ហើយវាក៏ស្រប ពេលដែលក្រុមហ៊ុនមិនត្រឹមតែផ្តោតសំខាន់ តែទៅលើការពង្រឹងម៉ាកសញ្ញារបស់ក្រុមហ៊ុន LG ប៉ុណ្ណោះទេ តែថែមទាំងពង្រឹង នូវដំណើរការការប្រតិបត្តិអោយរិតតែបានល្អ តាមរយៈហាង LG Premium Brandshop ដែលនឹងរួមចំណែកក្នុងការរីកចម្រើនរបស់ LG នៅកម្ពុជា។
លោកថាវត្តមានរបស់ហាងទំនើប LG Premium BrandShop គឺផ្តោតសំខាន់ទៅលើ បទពិសោធន៏និងភាពជោគជ័យ នៃបច្ចេកវិទ្យា ការរចនា និងការគិតគូរពីអតិថិជន។

ជាងនេះទៀត LG Premium Brandshop គឺជាហាងលក់គ្រឿងអេឡិចត្រូនិចដ៏ល្អឈានមុខគេនៅកម្ពុជា ទាំងតម្លៃ និងសេវាកម្ម ដែលធានាផ្តល់ជូនអតិថិជន នូវផលិតផលដែលមានគុណភាពខ្ពស់ ​មានការធានាត្រឹមត្រូវ ព្រមទាំងសេវាកម្មដ៏ល្អ ជាទីគាប់ចិត្ត។ លោកថា អិលជី ត្រៀមរួចរាល់ជាស្រេចដើម្បីបង្ហាញជូនអតិថិជននូវផលិតផលដែលទំនើបៗចុងក្រោយគេបង្អស់ ជាច្រើនប្រភេទ ដូចជា ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយ ឧបករណ៍បំពងសំឡេង ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកសំលៀកបំពាក់ ទូរទឹកកក និងផលិត ផលប្រើប្រាស់ជាច្រើនផ្សេងទៀត សំរាប់អតិថិជន ហើយគ្រប់ផលិតផលទំនើបៗ របស់ LG ដែលមានដាក់លក់ក្នុងទីផ្សារអន្តរជាតិ ក៏និងមានដាក់លក់នៅហាងហាងទំនើប LG Premium Brandshop មួយនេះដែរ។

ចំណែកលោកឧកញ៉ា សុខ ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុនជីហ្គៀ(G Gear)បានមានប្រសាសន៍ដែរថា មូលហេតុចំបងនៃការបង្កើតក្រុមហ៊ុន G GEAR និងការប្រឹងប្រែងច្នៃប្រឌិតទាំងអស់ គឺសំដៅចូលរួមចំណែកក្នុងការបង្កើតឲ្យមានឧបករណ៍ទំនើបផ្នែកព៌តមានវិទ្យាសំរាប់ផ្នែកសហគមន៍ អ្នកធុរៈកិច្ច និង ប្រជាពលរដ្ឋទូទៅ ក្នុងការសម្រួលការងារផ្នែកអាជីវកម្ម ទំនាក់ទំនងក្នុងជីវភាពប្រចាំថ្ងៃ ការស្រាវជ្រាវក្នុងទិសដៅអប់រំ និងសិក្សានៅក្នុងក្របខណ្ឌនៃការជួយអប់រំអភិវឌ្ឍន៍វិស័យពត៌មានវិទ្យាអោយស្របទៅតាមរវិវឌ្ឍន៍នៃពិភពលោកដែលកំពង់ឆ្ពោះទៅរក ឧស្សាហកម្ម ៤.០ ដែលរាជរដ្ឋាភិបាល កម្ពុជាកំពុងតែជម្រុញក្រោមការចង្អុលទិសដ៏ឈ្លាតវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រ កម្ពុជារបស់យើង។

កម្មវិធីសម្ពោធហាងទំនើបប្រណិត LG Premium BrandShop មុនីវង្សនេះ មានកម្មវិធីលក់បញ្ចុះតម្លៃ 20% លើគ្រប់ផលិតផលLGទាំងអស់ ហើយក៏មានកម្មវិធីលក់ប្រូម៉ូសិនពិសេសៗ ចាប់ពីថ្ងៃទី 20 ដល់ថ្ងៃទី23 វិច្ឆិកា2018 ផងដែរ សំរាប់អតិថិជនដែលមកទស្សនាហាងថ្មីនេះ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!