ព្រឹតិ្តការណ៍ថ្មីៗ

រដ្ឋបាលខណ្ឌដូនពេញ បើកកិច្ចប្រជុំគណៈបញ្ជាការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក នាថ្ងៃទី២១-២២-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨

1 ឆ្នាំ មុន 15 តូ សុផល

ភ្នំពេញ៖ នៅរសៀល ថ្ងៃអង្គារ ១៣កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ម៉ោង ១៤,៣០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ត្រី តំណាងស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តមឧត្តមសេនីយ៍ត្រី តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងបញ្ជាការដ្ឋានអង្គរក្ស បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក នាថ្ងៃទី២១-២២-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវជាមន្ត្រី និងកងកម្លាំងពាក់ព័ន្ធ លោក លោកស្រីអភិបាលរងខណ្ឌ លោក អធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោក នាយក-រងរដ្ឋបាលខណ្ឌ លោកប្រធាន-អនុប្រធានការិយាល័យចំណុះជំនាញពាក់ព័ន្ធ លោក លោកស្រីចៅសង្កាត់ទាំង១១ លោក នាយនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង១១ និងលោក ប្រធានផ្នែកប្រជាការពារខណ្ឌផងដែរ ។

ក្រោយបញ្ចប់កិច្ចប្រជុំ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានផ្តល់ថវិកាឧបត្ថម្ភដល់កងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធសម្រាប់ដោះស្រាយអាហារ ទឹក និងមធ្យោបាយ រួមមាន៖
អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ចំនួន ៤,០០០,០០០រៀល
មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ ចំនួន ៣,០០០,០០០រៀល
សង្កាត់ទាំង១១ ចំនួន ៥០០,០០០រៀល/សង្កាត់
ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១ ចំនួន ៥០០,០០០រៀល/ប៉ុស្តិ៍
សរុបថវិកាចំនួន ១៨,០០០,០០០រៀល ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ