ព្រឹតិ្តការណ៍ថ្មីៗ

មន្ត្រីយោធា ចេញពីខារ៉ាអូខេបាញ់បោះយ៉ាងអណាធិបតេយ្យចុងក្រោយចាប់ខ្លួនបាន៣នាក់

9 ខែ មុន 98 តូ សុផល

ខេត្តកំពត៖ នៅថ្ងៃទី ១៩/១១/២០១៨ វលាម៉ោង១៨និង១០ នាទីមានករណីបាញ់បោះអណាធិបតេយ្យ នៅខារ៉ាអូខេរ៉ូយ៉ាល់កំពត នៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។

ជនល្មើសមានគ្នា ០៦នាក់ភេទប្រុស មិនទាន់ស្គាល់អត្តសញ្ញាណ និងជិៈម៉ូតូចំនួន០៤គ្រឿងក្នុងមានម៉ាក និងភិនភាគ ដូចខាងក្រោម៖ 1/ម៉ូតូម៉ាកហុងដាឌ្រីម សេរីមិនចាំ មានពាក់ស្លាកលេខ កំពត 1J .5257។

2/ម៉ូតូម៉ាកToday គ្មានស្លាកលេខ ពណ៍ទឹកខ្មៅ។

3/ម៉ូតូម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AP. 7923 4/ម៉ូតូម៉ាកកូនទា ពណ៍ទឹកប្រាក់។

ក្រោយ ចេញពីខារ៉ាអូខេ រ៉ូយ៉ាល់ ពួកគេបានបាញ់អាវុធខ្លី០១គ្រាប់ ឡើងលើ ហើយជិៈម៉ូតូគេចចេញបាត់ បន្សល់សបកគ្រាប់០១គ្រាប់។

ពេលបន្តបន្ទាប់គ្នា ជននេះ បានបាញ់ឡើងលើ ២កន្លែងផ្សេងទៀត (នៅលើស្ពានព្រែកកំពង់បាយ ១កន្លែង និងនៅក្បែរការ៉ាអូខេរ៉ូយាល់ ១កន្លែង)។

ក្រោយកើតហេតុ សមត្ថកិច្ច បានស្រាវជ្រាវ គឺតម្រុយ អត្តសញ្ញាណជនសង្ស័យ។ ប្រតិបត្តិការ ពីព្រលប់ រហូតព្រឹកថ្ងៃទី២០-១១-២០១៨ ទទួលបានលទ្ធផលដូចខាងក្រោម៖

១- ឃាត់ខ្លួន ជនដៃដល់ ឈ្មោះ ហេង ចិន្តា ហៅចិន ភេទប្រុស ៣៣ឆ្នាំ នៅភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត រឹបអូសអាវុធខ្លី ម៉ាកឡុក១ដើម លេខLL T620 បង់១ គ្រាប់០ ។

(ជននេះ មានអត្តសញ្ញាណបណ្ណ័ ទាហាន និងប័ណ្ណសំគាល់អាវុធសមូហភាព)។

២- លាង សំបូរ ហៅម៉ាប់ ភេទ ប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិ អណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត (គូកនផឹកស៊ីជាមួយ)។

៣- ប៊ូ សុភា ហៅ ម៉ៅ ភេទប្រុស ៣៣ឆ្នាំ នៅភូមិតាដឹប សង្កាត់អណ្តូងខ្មែរ ក្រុងកំពត (គូកនផឹកស៊ីជាមួយ)៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!