ព្រឹតិ្តការណ៍ថ្មីៗ

មុខសញ្ញា​ ប្រព្រឹត្ដ​បទល្មើស​ព្រហ្មទណ្ឌ​ពី​រ​ករណី​ ត្រូវ​នគរបាល​ខេត្ត​ព្រះសីហនុ​ បង្រ្កាប​បាន​ទាំង​ស្រុង​

10 ខែ មុន 35 តូ សុផល

ខេត្ត​ព្រះសីហនុ៖ នៅរសៀល​ថ្ងៃទី១៨ ខែ វិច្ឆិកា​ឆ្នាំ ២០១៨ នេះ  លោកឧត្តមសេនីយ៍ត្រីកុល​ ផាលី ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​  តំណាង​ឲ្យ​ឯកឧត្តម​ ឧត្តម​សេនីយ៍​ទោ​ ជួន​ ណា​រិន្ទ​ ស្នងការ នគរបាលខេត្ត បាន​បង្ហាញ​មុខ​ជនសង្ស័យ​ ចំនួន​៦​នាក់​ ដែល​បាន​ប្រព្រឹត្ត​បទ​ល្មើស​ ព្រហ្ម​ទណ្ឌ​ ដោយ​ឡែក​ៗ​ពី​គ្នា​ ឲ្យ​អ្នក​សារព័ត៌មាន​ បាន​ថតរូប​ និង​ ធ្វេី​ព័ត៌មាន​៖ ករណី​ទី១ ជនសង្ស័យ​៣នាក់​ បាន​ប្រេី​អំពេី​ហិង្សា​ បណ្ដាល​ឲ្យ មនុស្ស​ម្នាក់​ស្លាប់​ ពេល​មាន​ជម្លោះ​ក្នុង​ពេល​ផឹកស៊ី​ នៅថ្ងៃទី​១៦​ខែ​វិច្ឆិកា​ឆ្នាំ ២០១៨ វេលាម៉ោង២៣:០០ នាទី នៅ​ចូល​ទៅ​ផ្លូវកោះព្រាប (ក្បែរនគរបាលព្រំដែនទឹក)។ 

១​.ឈ្មោះ ឆាយ ស្រ៊ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកូនដៃទូកអូរប៊័រ ក្រុមហ៊ុន សុី​ស៊ី​ប្លូ​ស៊ី​ ស្នាក់នៅលេីអូរប៊័រ ។

 ២.ឈ្មោះ ឆាយ កុងស៊ុន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកូនដៃ ទូកអរប៊័រ សុីសុីប៊្លូស៊ី ស្នាក់នៅលេីអូរប៊័រ ។

៣.ឈ្មោះ ប៊ុន ដារា ភេទប្រុស អាយុ២១ ឆ្នាំ មុខរបរ កូនដៃទូកអូរប៊័រ សុីសុីប៊្លូសុី ស្នាក់នៅលេីអូរប៊័រ។

 សព​ជនរងគ្រោះឈ្មោះស៊ុន វិច្ឆិកា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ​កម្មករ​ទូកអូរ​ប៊័រ​ ក្រុមហ៊ុនចិន ស្នាក់នៅលេីអូរប៊័រ​ ស្រុកកំណេីតនៅភូមិទួលទទឹង ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

លោក​ឧត្តម​សេនីយ៍​ត្រី​ កុល​ ផាលី ស្នងការ​រង បាន​បញ្ជាក់ថា៖ រឿង​ហេតុ​ ដំបូង​ជនសង្ស័យទាំង៣នាក់ខាងលេី និង​ ជនរងគ្រោះ បានផឹកសុី​ ជាមួយគ្នា នៅចិញ្ចេីមផ្លូវ​លេី​ទំនប់​រលក​ ផ្លូវ​ទៅ​កោះ​ព្រាប​ ​ពេល​ដែល​ជនរងគ្រោះស្រវឹងជោគជាំ បាន​ទាស់ពាក្យសម្ដីគ្នា ហេីយ​ ក៏វាយតប់គ្នាតែម្តង បណ្ដាលអោយឈ្មោះ ស៊ុន វិច្ឆិកា (សព) ធ្លាក់ពីលេីផ្លូវ បុកថ្ម បែកក្បាល បាក់កស្លាប់តែម្ដង។   

ក្រោយពេល​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​ នគរបាល​មូលដ្ឋាន​ បាន​ស្រាវជ្រាវ​ចាប់​ខ្លួន​ជន​សង្ស័យ​បាន​ភ្លាម​ៗ​ ក្នុង​យប់​នោះ​តែម្ដង​។ 

ករណី​ទី​២.ក្រុម​ចោរ​លួចកាច់​សោរ​យក​ម៉ូតូ​ និង​ ប្រេី​ប្រាស់​អាវុធ​ខុស​ច្បាប់​ ក្លែង​បន្លំ​ប្រេី​ប្រាស់​ ឯកសណ្ឋាន​នគរបាល​ជាតិ។ ក្រុម​នេះ​មាន​គ្នា​ ៣​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​ ជា​បន្ត​បន្ទាប់​នៅ​ ថ្ងៃ​ទី​១​៧​ខែ​វិច្ឆិកា​ឆ្នាំ​២០១៨​ បន្ទាប់​ពី​ពួក​វា​លួច​បាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រីម២០១៨ ពី​ក្រុង​ព្រះសីហនុ​ ហើយ​ជិះ​គេច​តាម​ផ្លូវ​ ស្រុក​ស្ទឹងហាវ​ សំដៅ​ទៅ​ផ្លូវ​ជាតិ​លេខ​៤​ បំរុង​ទៅ​ភ្នំពេញ។ លុះ​មក​ដល់​ចំណុច​ស្ពាន​ទី​៦​ ក្នុង​ឃុំ​សំរុង​ស្រុក​ព្រៃនប់​ ត្រូវ​សមត្ថកិច្ច​ស្ទាក់​ចាប់​បាន​តែ​ម្តង​។ 

 ១.ឈ្មោះ​ចាន់​ ពិសិដ្ឋ​ ឬ​ សែម ចន្ធូ​ ភេទ​ប្រុស​អាយុ​៣​០​ឆ្នាំ​ មុខរបរ​​សន្តិសុខ​ឯកជន​ ក្រុម​ហ៊ុន​Lucky មាន​ទីលំនៅ​ភូមិ​២០​ឧសភា​ ឃុំ​ស្វាយ​ប៉ោ​ ស្រុក​ស្វាយ​ប៉ោ​ ខេត្ត​បាត់ដំបង​។ 

 ២.​ឈ្មោះ​ឈឺ​ន​ ពេជ្រ​ ភេទប្រុស​អាយុ​៣​៦​ឆ្នាំ​មុខរបរ​អ្នកបើកបរ​ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ទាន់​ ឃុំ​ព្រែក​តា​ស្តេច​ ស្រុក​ស្វាយ​ប៉ោ​ខេត្ត​បាត់ដំបង​។ 

ក្រោយ​ពេលសាក​សួរ​ សមត្ថកិច្ច​បាន​ទៅ​ចាប់​ខ្លួន​គ្នា​វា​ម្នាក់​ទៀត​ឈ្មោះ​គឹម​ សុផានិត​ ភេទ​ប្រុស​អាយុ​២​៣ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ក្លែង​ឯកសណ្ឋាន​នគរបាល​ជាតិ​ និង​កាន់​កាប់​ប្រេី​ប្រាស់​អាវុធ​ខុស​ច្បាប់​។ ដកហូត​បាន​អាវុធ​រ៉ូ​ឡូ​មួយ​ដេីម​ មាន​គ្រាប់​២​ វិទ្យុ​ទាក់ទង​មួយ​គ្រឿង​ ប្រដាប់​កាច់ក​ម៉ូតូ​មួយ​ចំនួន​ និង​អាវ​ឯកសណ្ឋាន​នគរបាល​ជាតិ​មួយ​ និង​ម៉ូតូ​ជា​ផល​នៃ អំពេី លួច ចំនួន ២ គ្រឿង​។

  ជនសង្ស័យ​ទាំងពីរ ក្រុម​ខាង​លេី​ សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូន ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បី ចាត់ការ​តាមច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ