ព្រឹតិ្តការណ៍ថ្មីៗ

លោក ម៉ូវ ម៉ានិត អញ្ជើចូលរួមសែនក្រុងពាលីទូកងឈ្មោះ វិសុទ្ធគង្គានាវាសែនជ័យបារមីវត្តទឹកថ្លា

1 ឆ្នាំ មុន 71 តូ សុផល

ភ្នំពេញ៖  នៅរសៀលថ្ងៃអាទិត្យ ១១កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ រួមជាមួយលោក ងី ម៉េង ប្រធានក្រុមការងាចុះមូលដ្ឋានសង្លាត់ទឹកថ្លា លោក តាន់ ណាវិន ចៅសង្កាត់ទឹកថ្លា ព្រមទាំងប្រធានភូមិ គណៈកម្មការគ្រប់គ្រងទូក ចំណុះទូកអញ្ជើចូលរួមសែនក្រុងពាលីទូកងឈ្មោះ វិសុទ្ធគង្គានាវាសែនជ័យបារមីវត្តទឹកថ្លា ជាទូកស្ថិតក្នុងវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីចូលរួមប្រណាំងអបអរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុកសំពះព្រះខែ នៅថ្ងៃទី២១ .២២ .២៣ ខែវិច្ឆិកា ឆ្នាំ២០១៨។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ