ព្រឹតិ្តការណ៍ថ្មីៗ

ក្នុងករណីចាប់ជនបរទេស អាក្រាតកាយនៅមាត់សមុទ្រអូឈើទាល​ ផ្កាយ២ ជួន ណារិន្ទ ….

10 ខែ មុន 149 តូ សុផល

ឧត្តមសេនីយ៍ ស្នងការ ជួន ណារិន្ទ៖ សូមគោរពជូនផ្តល់ព័ត៌មានដល់សាធារណះជនទាំងអស់មេត្តាជ្រាបថាក្នុងករណីចាប់ជនបរទេសដែលបានអាក្រាតកាយនៅមាត់សមុទ្រអូឈើទាល​ ដែលបានទើបតែបង្កការភាពភ្ញាក់ផ្អើលតាមសង្គមហ្វេសប៊ុក និងបណ្តាញសង្គមផ្សេងៗថ្មីៗនេះ គឺកើតឡើងតាំងពីអំឡុងឆ្នាំ ២០០៦ – ២០០៧ ហើយត្រូវបានសាពត៌មានជាភាសាអង់គ្លេស ឈ្មោះថា Cambodia Expats Online នៅថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៥ យកមកផ្សាយម្តង និង Troll Cambodia 2017 យកមកផុសកាលពីថ្ងៃ២៥ ខែតុលា ឆ្នាំ២០១៦ ម្តងទៀត។

ក្នុងការស្រាវជ្រាវរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបច្ចុប្បន្នក្រោយពីមានព័ត៌មាននេះផ្ទុះឡើងម្តងទៀតបានអោយដឹងថា កាលនោះជនបរទេសនេះគឺមានសភាពស្រវឹងជោគជាំខ្លាំងបាត់បង់ស្មារតីម្ចាស់ការគ្រប់គ្រងខ្លួងឯង និងបានដើរស្រាតបង្កការអុកឡុកតាមអាហារដ្ឋានតាមឆ្នេរអូរឈើទាលនិងបង្កការរំខាន បង្កជម្លោះជាមួយភ្ញៀវទេសចរណ៏ដ៏ទៃទៀត ជាហេតុនាំអោយប្រជាពលរដ្ឋជាអាជីវករនិងអ្នករត់ម៉ូតូឌុបដែលនៅជិតនោះ ចាប់ចងប្រគល់អោយនគរបាលប៉ុស្តិ និងអធិការខ័ណ្ឌមិត្តភាព (ដែលបច្ចុប្បន្ននេះជាក្រុងព្រះសីហនុ) នាំខ្លួនយកមកអប់រំណែនាំរួចរាល់ហើយ ហើយចាប់តាំងពីពេលនោះមកខាងសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្ត បានចុះធ្វើការណែនាំរឹតបន្តឹងភាពប្រាស្រ័យទាក់ទងរវៀងកងកម្លាំងប្រដាប់អាវុធ ភ្ញៀវជាតិ និងអន្តរជាតិ វិន័យកងកម្លាំងសមត្ថកិច្ច និងសីលធម៌ ដើម្បីបញ្ជៀសករណីណាដែលបង្កអសន្តិសុខសង្គម និង បង្ករអោយបំផ្លាញដល់វប្បធម៌ប្រទេសជាតិយើង។

បញ្ជាក់ ៖ នៅក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ក៏បានចែងក្នុងមាត្រាទី២៤៩ដែរ ដែលចែងពីបទបង្ហាញកេរភេទជាសាធារណះអាចមើលឃើញត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ថ្ងៃទៅ៣ខែ និងពិន័យជាប្រាក់ពី១០០០០០៛ និង៥០០០០០៛។

ដូច្នេះសូមបងប្អូនពូមុីងប្រជាពលរដ្ឋទាំងជាតិ និងអន្តរជាតិទាំងអស់មេត្តាជ្រាបជាព័ត៌មាន ហើយមេត្តាចូលរួមគ្នាក្នុងន័យជាខ្មែរដូចគ្នាទាំងក្នុងបណ្តាញសង្គមនាៗ ទាំងក្រៅបណ្តាញសង្គម ចូលរួមសហការណ៏ផ្តល់ព័ត៌មានពិត និងលើកស្ទួយមុខមាត់ខេត្តព្រះសីហនុ និងប្រទេសជាតិយើង ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ